adverise with khmeread 2ne1 1

ឥទ្ធិពល​ក្រុម​នេះ​ពិតជា​មិនធម្មតា​! ក្រុម​ចម្រៀង​ស្រី 2NE1 រំសាយ​ក្រុម ប៉ុន្ដែ​បាន​បន្សល់​នូវ​ការភ្ញាក់ផ្អើល​មួយ​នៅលើ​ពិភពលោក​

    ​ក្រុម​ចម្រៀង​ស្រី 2NE1 កាលពី​ថ្មីៗ​នេះ​បានប្រកាស​រំសាយ​ក្រុម​ដោយ​ក្រុមហ៊ុន YG Entertainment ខណៈដែល​លោក Nam Tae Hyun ក៏បាន​ចាក​ចេញពី​ក្រុម WINNER ផងដែរ​។​

​    ​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុម 2NE1 បាន​រំសាយ​ក្រុម​ជា​ផ្លូវការ ខណៈដែល​សមាជិក​ក្រុម​ស្រី​នាង CL និង Sandara Park ចុះ​កុងត្រា​ថ្មី​ធ្វើជា​តារាចម្រៀង​ទោល​។​

​    ​ក្នុងពេល​ដូចគ្នា​ដែរនោះ ពួកគេ​ក៏បាន​ប្រកាសថា Nam Tae Hyun បាន​ផ្ដាច់​កុងត្រា​ជាមួយនឹង​ក្រុមហ៊ុន YG ដែរ និង​ចាក​ចេញពី​ក្រុម WINNER​។​

​    ​ចាប់តាំងពី​ព័ត៌មាន​នេះ​ផ្សព្វផ្សាយ​ពេញ​មក ឃើញថា​អ្នកគាំទ្រ​ពេញ​ពិភពលោក​មានទុក្ខ​ព្រួយ​និង​សោកស្ដាយ​ជាខ្លាំង​។ ពួកគេ​បាន​សរសេរ​នៅលើ Twitter ថា "​អរគុណ 2NE1" ហើយ​ឥឡូវ​ពាក្យ​នេះ​កំពុង​ល្បី​ពេញ​ពាសពេញ​បណ្ដាញ​សង្គម ជាប់​លេខ ២ លើ​ពិភពលោក​។​

​    ​ចំណែកឯ​ការចាកចេញ​របស់លោក Nam Tae Hyun ក៏​ល្បី​ដែរ ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៦ លើ​ពិភពលោក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់