adverise with khmeread 15233682 1188759851210888 101409761 o

ប៉ូលិស​ចាប់បាន​ចោរឆក់​ទូរស័ព្ទ​ពី​ជនបរទេស​....​តែ​ជនរងគ្រោះ​មិន​ខ្វល់​ដាក់ពាក្យ​បណ្តឹង​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​វេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​២៥​ វិច្ឆិកា ​២០១៦​ នៅ​ចំណុច​ផ្លូវ​លេខ​១៥៤ ​កែង​ផ្លូវ​លេខ​១៣ ​ភូមិ​៥ ​សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស្រី ហយ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​៥៦​ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ត្រូវ​ប៉ូ​លិ​សចាប់​ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ជនបរទេស​នៅ​ចំណុច​ផ្លូវ​លេខ​១៥៤ ​កែង​ផ្លូវ​លេខ១៣​ ភូមិ​៥​ សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ​។​

    វ​ត្តុ​តាង​ចាប់​យកបាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CQ-2877​ ជា​មធ្យោបាយរ​បស់ជនស​ង្ស័​​យ​ជិះ​ធ្វើ​សកម្មភាព​ឆក់​តែម្នាក់ឯង​។​

    ចំណែក​ជនរងគ្រោះ​ភេទ​ប្រុស​អាយុ​ប្រហែល​៣៥​ឆ្នាំ​ជា​ជនបរទេស ពុំបាន​ដាក់ពាក្យ​បណ្តឹង​បន្ទាប់ពី​ដណ្តើមបាន​ទូរ​ស័ព្ទដៃ​វិញ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់