adverise with khmeread Unnamed %281%29

ឃាត់​បុរស​កំហូច​ម្នាក់​ចាប់រំលោភ​នារី​វ័យ ​១៧ ​ឆ្នាំ​ម្នាក់​មិនបាន​សម្រេច​

    កំពត ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ជុំ​គី​រី​ឃាត់ខ្លួន​ពីបទ​ប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច​មួយ នៅ​ចំណុច​ភូមិ​តា​ទែន ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្តកំពត​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង១៥ ​និង​៣០​នាទី​ម្សិលមិញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ង៉ែត ទិ​ត ភេទ​ប្រុស អាយុ២៥​ឆ្នាំ បានធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​ឈ្មោះ អ​.​ស​.​ទ​ ភេទ​ស្រី អាយុ ១៧​ឆ្នាំ ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្រែកហៅ​អ្នកជិតខាង​ជួយ​ទាន់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បានប្រគល់​ឱ្យ​ប៉ូលិស​តែម្តង​។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​ប​ញ្ជូ​ទៅ​តុលាការខេត្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់