adverise with khmeread 15218704 1134966423284938 1192511016 n

ប៉ូលិស​ក្រុង​ខេ​ម​ភូមិន្ទ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​ម៉ា​ទឹកកក​ ​១ ​កញ្ចប់​ធំ​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ក្រុង​ខេ​ម​ភូមិន្ទ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មា្ន​ក់ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឺ​កក​ក​ ១​ កញ្ចប់​ធំ ស្ថិតនៅ​ចំណុច​បេឡា​ន​ក្រុង ក្នុង​សង្កា​ត​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ​នៅ​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦។​

    លោក មីន រស្មី អធិការ​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ បានឱ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ឈ្មោះ សួង ប៊ុនហេង អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ចំណុច​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​ម​ភូមិន្ទ មុខរបរ​មិន​ពិតប្រាកដ ក្នុងនោះ​កម្លាំង​ជំនាញ​ដកហូត​បាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ១​ កញ្ចប់​ធំ​។​

    លោក​អធិការ​បន្តថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​។ ​លោក ក៏បាន​អំពាវនាវ និង​សូម​ឱ្យ​យុវជន​ទាំងអស់​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះថា​គ្រឿងញៀន​អាច​បំផ្លាញ​អី្វៗ​ទាំងអស់​៕

adverise with khmeread

មតិយោបល់