adverise with khmeread Unnamed %281%29

រយៈពេល​ ២​ ថ្ងៃ ប៉ូលិស​ខេត្តកំពត​បង្ក្រាប​ពួក​ដែក​ចាយ​គ្រឿងញៀន ​៣ ​នាក់

    កំពត ៖ រយៈពេល​២​ថ្ងៃ​ប៉ូលិស​ខេត្តកំពត​បាន​ឃាត់​មនុស្ស​ចំនួន ​៣​ នាក់​ក្នុង​២​កណី​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ដែក​ចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន ហើ​បាន​កសាង​សំណុំរឿង​ញ្ជូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី។​

    ករណី​ទី​១-​ប៉ូលិស​ស្រុក​បន្ទាយមាស នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង១០​ បាន​បង្ក្រាបបាន​ករណី​ចែកចាយ​គ្រឿងញៀន​មួយ នៅ​ភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោងក្រោម ដោយឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន២​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន០១​កញ្ចប់​ធំ រួមទាំង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួន។​

    ជនសង្ស័យ​ទាំងពីរ​នាក់​រួមមាន ១. ឈ្មោះ កៅ សុ​ភ័​ណ្ឌ (​ហៅ​យេ​ត​) ភេទ​ប្រុស អាយុ១៨​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី ឃុំ​តានី ស្រុក​អង្គរជ័យ និង​ទី ២. ឈ្មោះ ពៅ ដេវីដ ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី ឃុំ​តានី ស្រុក​អង្គរជ័យ។​

    ប៉ូលិស​ក៏បាន​ឆែកឆេរ​ឃើញ ម្សៅ​ក្រាម​ពណ៌​ស ដែល​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១​កញ្ចប់​ធំ និង​ទូរ​សព្ទ​ចំនួន​២​គ្រឿង​ព្រមទាំង​ឧបករណ៍​សម្រាប់​ជក់​ចំនួន​១​សម្រាប់ រួច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ប្រគល់ឱ្យ​ផ្នែក​ជំនាញ​នៃ​អធិការ​ស្រុក​បន្ទាយមាស​។​

​    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។​

    ករណី​ទី​២-​ប៉ូលិស​ស្រុក​កំពង់ត្រាច នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង៤​ ​និង​៣០​នាទី ល្ងាច​បាន​អនុវត្តតាម​ដីកា​របស់​តុលាកា​ខេត្ត បាន​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ឈ្មោះ លី ភា​រ៉ា (​ហៅ​ក្តាន់​) ភេទ​ប្រុស អាយុ៣២​ឆ្នាំ នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ពីបទ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៥​។

    ​បច្ចុប្បន្ន​ជនល្មើស​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់