Untitled 1

ប្រើ​សំណួរ​តែ ៥ នេះ​អាច​ទស្សន៍ទាយ​លេខ​កូដ ត្រូវ ៨០%

    ​ខណៈដែល​មនុស្ស​ភាគ​ប្រើ​លេខ​សម្ងាត់ 12345 ហាក់បីដូចជា​គេ​ងាយស្រួល​ទាយ​ពេក ពួកគេ​ចាប់ផ្ដើម​ប្រើ​លេខ​សម្ងាត់​ដែល​ផុស​ចេញពី​គំនិត​របស់គេ​ដោយមាន​លាយឡំ​នឹង​អក្សរ និង​លេខ បានមកពី​ទីតាំង​ណាមួយ​ដែល​ពួកគេ​បាន​ស្គាល់​។​

​    ​ហេតុនេះ​លេខ​សម្ងាត់ 12345 ប្រហែល​មិនអាច​ចុច​លេងៗ​ចូល​បាន​ទៀត​ទេ ប៉ុន្ដែ​យើង​អាច​ដឹង​លេខ​សម្ងាត់​របស់​ពួកគេ​បាន​ដោយ​សួរ​តែ ៥ សំណួរ​ប៉ុណ្ណោះ​។​

​    ​សំណួរ​ទាំងនេះ​មាន​ដូចតទៅ​៖
​    ​១. តើ​អ្នកធ្វើ​កិច្ចការ​អ្វីខ្លះ​?
​    ​* ចម្លើយ​ដែល​អ្នក​ត្រូវ​ឆ្លើយ​រួមមាន​៖
​    ​- ការងារ​ផ្សេងៗ​
​    ​- ជំនួញ​
​    ​- វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​
​    ​- ផ្ដល់​សេវាកម្ម​
​    ​- អត់​ធ្វើការ​សោះ​
​    ​- ឧស្សាហកម្ម​ច្នៃប្រឌិត​
​    ​- អប់រំ​
​    ​- សេវាកម្ម​ថែទាំ​សុខភាព​។​

​    ​២. តើ​អ្នកជា​មនុស្ស​ងាយ​នឹង​យំ​មែន​ទេ​? 
​    ​* ចម្លើយ​ដែល​ត្រូវ​ឆ្លើយ​៖
​    ​- មិនអាច​ទៅរួច​ទេ​
​    ​- ជាធម្មតា​គឺ​មិន​ពិបាក​ទេ​
​    ​- ងាយ​ណាស់​
​    ​- វា​ពិបាក ប៉ុន្ដែ​អាចធ្វើឱ្យ​យំ​បាន​។​

​    ​៣. តើ​អ្នកជា​មនុស្ស​មាន​រោគ​ចិត្ត​?
​    ​* ចម្លើយ​ដែល​ត្រូវ​ឆ្លើយ​៖
​    ​- ពេលខ្លះ​ខ្ញុំ​ជា​មនុស្ស​ប្រភេទ​នេះ​
​    ​- ខ្ញុំ​មិនមែន​មនុស្ស​ប្រភេទ​នេះ​ទេ​
​    ​- អ្នកឯង​ជា​នរណា​? ចង់បាន​អ្វី​ពី​ខ្ញុំ​?
​    ​- នឹង​ហើយ​! ខ្ញុំ​ជាម​នុស្ស​ប្រភេទ​នេះ​។​

​    ​៤. តើ​អ្នក​អាច​ពិពណ៌នា​ពី​អារម្មណ៍​កំប្លែង​របស់​អ្នក​ថា​តើ​យ៉ាងម៉េច​ទេ​?
​    ​* ចម្លើយ​ដែល​ត្រូវ​ឆ្លើយ​៖
​    ​- ចូលចិត្ត​និយាយ​បង្អាប់​
​    ​- អី​ផ្សេង​
​    ​- និយាយ​ឡប់ៗ​
​    ​- និយាយ​បែប​ឈ្លើយ​
​    ​- មាន​ទេពកោសល្យ​និយាយ​កំប្លែង​ពី​ធម្មជាតិ​
​    ​- ចូលចិត្ត​និយាយ​កំប្លែង​ឆ្អេះ​ឆ្អះ​។​

​    ​៥. តើន​រណា​ដែលជា​មនុស្ស​ជិតស្និទ្ធ​នឹង​អ្នក​?
​    ​* ចម្លើយ​ដែល​ត្រូវ​ឆ្លើយ​៖
​    ​- មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្ញុំ​
​    ​- ឆ្កែ​របស់ខ្ញុំ​
​    ​- មិត្តភក្តិ​របស់ខ្ញុំ​
​    ​- មិត្ត​រួម​ការងារ​របស់ខ្ញុំ​
​    ​- គ្រួសារ​ខ្ញុំ​
​    ​- នរណាម្នាក់​។​

​    ​សំណួរ​និង​ចម្លើយ​ទាំងនេះហើយ ដែល​គេ​សួរ​អ្នក​ក្នុងការ​គណនា​រក​លេខ​សម្ងាត់​របស់​អ្នក​។ ប៉ុន្ដែ​អ្នក​ដែល​សួរ​នោះ​ទាមទារ​ឱ្យមាន​ជំនាញ​ក្នុងការ​សួរ និង​ចេះ​សន្ម​ត់​ថា​តើ​លេខ​សម្ងាត់​នោះ​ជា​អ្វី នៅពេលដែល​ទទួលបាន​ចម្លើយ​ពី​សំណួរ​ទាំង​ប្រាំ​នេះ​រួច អ្នក​អាច​ទស្សន៍ទាយ​ត្រូវ​លេខ​កូន​ក៏ ៨០ ភាគរយ​ដែរ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់