adverise with khmeread Untitled 1

ប៉ូលិស​ខណ្ឌ​ដូន​ពេ​ញ​ឃាត់​ជនសង្ស័យ​ ៣​ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ ករណី​ទី​១-​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​២​ ខណ្ឌដូនពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ​ កេ​ត ប៉ៃ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​មិន​ប្រាកដ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខ​គ្លី​និ​ច​ធ្មេញ​យីហោ ច័ន្ទសុខុម​ផ្លូវ​លេខ​៨១ ​ភូមិ​៧​ សង្កាត់​ផ្សារ​ថ្មី​ទី​២​ ខណ្ឌដូនពេញ ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៦​ វេលា​ម៉ោង​៨​យប់មិញ។​

    វត្ថុតាង​ចាប់យក​បាន​មាន ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​ ០៥ ​កញ្ចប់​តូច​ និង​លុយ​ចំនួន ​១០.០០០​ រៀល​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​

    ករណី​ទី​២-​កម្លាំង​ប៉ូលិស​ផ្នែក​អន្តរាគមន៍​ខណ្ឌដូនពេញ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ចំណុច​ផ្លូវ​R6​ ភូមិ​ទី​៣ ​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ ​ពីបទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ថ្ងៃទី​២៥ ​វិច្ឆិកា ​២០១៦​ វេលា​ម៉ោង​៨​យប់មិញ។​

    ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ​ ស៊ុន ណាក់ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​មាន​ទីលំនៅ​មិន​ប្រាកដ​(​ស្នាក់នៅ​ការដ្ឋាន​) និង​២.​ឈ្មោះ ​ស្រេង គឹមហុង ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​មាន​ទីលំនៅ​មិន​ប្រាកដ​​ (​ស្នាក់នៅ​ការដ្ឋាន​)​។​

    វត្ថុតាង​ចាប់យក​បាន​មាន ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​ ០១ ​កញ្ចប់​តូច​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​តាកែវ​1A. 8735​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕​

adverise with khmeread

មតិយោបល់