adverise with khmeread Unnamed %281%29

ប៉ូលិស​ស្រុក​បូ​ទុម​សាគរ​ឃា​ត់បុ​រស​ម្នាក់​បៀតបៀន​កេរ្តិ៍ខ្មាស់​លើ​ក្មេងស្រី​អាយុ ៩​ ឆ្នាំ​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុក​បូ​ទុម​សាគរ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកោះកុង បាន​ឃាត់ខ្លួន ជនសង្ស័យ​បៀតបៀន​កេរ្តិ៍ខ្មាស់ ទៅលើ​ក្មេងស្រី​អាយុ ៩ ​ឆ្នាំ នា​នៅ​យប់​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦​នេះ នៅ​ចំណុច​ស្ថិតនៅ​ភូមិ​បាក់​រនាស់ ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ រដ្ឋ ថា ភេទ​ប្រុស អាយុ៤៤​ឆ្នាំ មុខរបរ​កសិករ ពីបទ បៀតបៀន​កេរ្តិ៍ខ្មាស់ ទៅលើ​ក្មេងស្រី​អាយុ ៩ ​ឆ្នាំ ស្ថិតនៅ​ភូមិ​បាក់​រនាស់ ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង។​

    ករណីនេះ កម្លាំង​ប៉ូលិស​ជំនាញ​បាននិងកំពុង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់