15231611 1135061686608745 1251492141 o

​មេធាវីស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ជិះរថយន្ដបុក​ជាមួយ​រថយន្ត​ធុន​ធំមួយគ្រឿង​របួសធ្ងន់

    កំពង់ស្ពឺ ៖ ស្ត្រី​ជា​មេធាវី​ម្នាក់ ដែលមាន​ផ្ទៃពោះ​បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​ថ្នាក់​ចរាចរណ៍​មួយ នៅ​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​លើ​ស្ពាន​មហា​សាំង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​    ប៉ូលិសនិយាយថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​ម៉ាក​ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AA-2304 ដែល​បើកបរ​ដោយ​ស្ដ្រី​ម្នាក់​ឈ្មោះ កាន់ ម៉ា​រី អាយុ​៣០​ឆ្នាំ មុខរបរ​ជា​មេធាវី ស្នាក់នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បើកបរ​ក្នុងទិសដៅ​ពី​ទិស​កើ​តទៅ​លិច។ 

    លុះដល់​ចំណុច កើតហេតុ ស្រាប់តែ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ស្វាយរៀង​ 3A-1147 ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​ពេញទំហឹង បណ្ដាល​ស្ដ្រី​មេធាវី​របួស​ធ្ងន់ធ្ងរ រីឯ​រថយន្ដ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង៕​

មតិយោបល់