adverise with khmeread Untitled 1

នរក! បុគ្គលិកនៅមណ្ឌលថែទាំក្មេងម្នាក់ទះកំផ្លៀងនិងវាយទារកម្នាក់បិះស្លាប់

          ​បុគ្គលិកម្នាក់នៃមណ្ឌលថែទាំក្មេង​ត្រូវបាន​គេរក​ឃើញ​ទះកំផ្លៀង​និង​ទាត់​ធាក់​ទារក​ម្នាក់​យ៉ាងខ្លាំង​ដែលធ្វើឲ្យទារក​រូបនេះ​​ប្រេះលលាដ៍​ក្បាល​និង​មាន​ហូរ​ឈាមផ្នែក​ខាង​ក្នុង​​ផងដែរ។

          រូបភាព​នេះបង្ហាញថា នាង Afsana Shaikh បាន​វាយ​ទៅលើ​ទារក​​អាយុ​៩​ខែ​ឈ្មោះ Ritisha Sinha អំឡុងពេល​សម្រាក​ថ្ងៃត្រង់នៅ​មជ្ឈមណ្ឌល​ថែ​រក្សា​ក្មេង​​ពេល​ថ្ងៃ​នៅ​ប្រទេសឥណ្ឌា។

          ឧប្បត្តិហេតុនេះបាន​កើតឡើង​នៅ​ថ្ងៃដំបូង​ដែលទារករូបនេះទើបតែមក​​​​​

នៅកន្លែងថែរក្សា​ក្មេង​នៅទីក្រុង Kharghar រដ្ឋ​ Maharashtra។​ អ្នកស្រី​ Ruchita ជាម្តាយ​របស់ទារក Ritisha បានសម្គាល់ឃើញ​ស្នាម​ជាំ​នៅ​លើ​ផ្ទៃមុខ​របស់កូន​ស្រី​នៅពេល​យកនាង​ត្រឡប់​ទៅផ្ទះវិញ។

          លោក Rajat ជា​ឪពុករបស់​ទារករូប​នេះ​បាន​និយាយថា “​Ritisha ឆាប់​ដេក ប៉ុន្តែ​មាន​ស្នាម​ជាំ​ក្រោម​ភ្នែក។ នៅពេល​ប្រពន្ធរបស់ខ្ញុំសួរនាំ​អំពី​រឿងនេះ ម្ចាស់​​មណ្ឌ​ល​នេះ​បាននិយាយថា នាង​ដួល​ខ្លួន​ឯងពេ​លកំពុង​លេង”។

          លោកបន្តថា “​ដំបូង​យើង​គិតថា Ritisha ប្រហែលជា​មិនទាន់​ទម្លាប់ខ្លួន​​បាន​ ពីព្រោះវាជា​ថ្ងៃទី​១​ហើ​យ​យើង​ជឿសម្តីអ្នកមើលថែ។ ប៉ុន្តែ​ពេល​មក​ដល់​ផ្ទះ​ នាង​យំ​ឥតឈប់ និងមិនព្រមញាំអាហារ”។

          បន្ទាប់មកយើងរកឃើញ​ស្នាម​ជាំ​នៅខ្នង​ ​ក្រោយត្រចៀក និង​ចាប់ផ្តើម​មាន​អា​ការ​ក្តៅខ្លួន​និង​ក្អួត​នោះ ឪពុកម្តាយ​បាននាំនាងទៅមន្ទីរ​ពេទ្យ​ ហើយ​បាន​ពិនិត្យ​ឃើញ​ថា នាង​មាន​ស្នាម​ប្រេះលលាដ៏ក្បាលផ្នែក​ខាងក្រោយ ដែល​បណ្តាល​ឲ្យ​មាន​ឈាម​ហូរនៅផ្នែក​ខាងក្នុង។

          ក្រុមគ្រូពេទ្យ​នៅមន្ទីរ​ពេទ្យ Fortis Hospital បាន​ប្រាប់ក្រុមគ្រួសារ​ថា របួស​របស់ Ritisha ភាគច្រើន​បង្កឡើង​ដោយ​សារ​ការ​វាយដំ។

          ប៉ូលិស​បានទទួល​ដំណឹងនេះ ហើយ​ឆែក​មើល​កាម៉េរ៉ាសុវត្ថិភាព​ មុនពេល​ចាប់ខ្លួន​អ្នក​ថែទាំនិង​ម្ចាស់​មណ្ឌល​មើល​ក្មេងនេះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់