adverise with khmeread 1

ញាក់សាច់​! តារា​ហូលីវូដ​អាមេរិក​ម្នាក់នេះ​សំណាង​ណាស់​បានទទួល​លិខិតឆ្លងដែន​រុស្ស៊ី​ពី​ដៃ​ផ្ទាល់​របស់​ពូ​ទីន​នៅ​វិមាន​ក្រឹម​ឡាំង​

​    ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បានប្រគល់​លិខិតឆ្លងដែន​រុស្ស៊ី​ដល់​តារាភាពយន្ត​ហូលីវូដ Steven Seagal ក្នុង​ពិធី​មួយ​នៅ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​សុក្រ​ទី​២៥ វិច្ឆិកា​។ 

​    ​មេដឹកនាំ​រុស្ស៊ី​និយាយថា លោក​សង្ឃឹមថា កាយវិការ​នេះ​អាចជា​សញ្ញា​នៃ​ការធ្វើឱ្យមាន​ប្រក្រតីភាព​ឡើងវិញ​នៃ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​សហរដ្ឋអាមេរិក​។ 

​    ​តារាភាពយន្ត​បែប​វាយតប់ Steven Seagal អាយុ ៦៤ ឆ្នាំ និង​លោកពូ​ទីន​បាន​បង្កើត​ចំណងមិត្តភាព​ជាមួយគ្នា​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ជាមួយ​តារាភាពយន្ត​អាមេរិក​រូបនេះ​បាន​ក្លាយជា​ភ្ញៀវ​ទៀត​ទាត់​មួយរូប​មកកាន់​ប្រទេស​រុស្ស៊ី​អស់​ជាង​មួយ​ទសវត្សរ៍​មកហើយ​។ 

​    ​នៅ​ពិធី​ប្រគល់​លិខិតឆ្លងដែន​នៅ​វិមាន​ក្រឹម​ឡាំង លោកពូ​ទីន​និយាយថា "​ខ្ញុំ​ចង់​អបអរសាទរ​អ្នក និង​បង្ហាញ​ក្តី​សង្ឃឹមថា នេះ​ជា​កាយវិការ​ឆ្លាត​វៃ​មួយទៀត ហើយ​វា​អាចជា​សញ្ញា​នៃ​ការធ្វើឱ្យមាន​ប្រក្រតីភាព​ឡើងវិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​"​។ 

​    ​នៅពេល​សួរថា​តើ​លោក​សុខ​សប្បាយ​ជា​ទេ Steven Seagal ឆ្លើយថា "​អ្វីៗ​គឺ​ល្អ​ទាំងអស់​។ យើង​នឹង​និយាយ​ពេល​ក្រោយ​ទៀត​។ សម្រាប់​ឥឡូវនេះ គឺមាន​កិត្តិយស​ណាស់​ដែល​បានមក​ទីនេះ​"៕ 

 

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់