adverise with khmeread Image7

ផ្ទុះ​កំប៉ុង​ហ្គាស់​ឆេះ​គ្រឿងក្នុង​ផ្ទះល្វែង​ខ្ទេច​គ្មាន​សល់​

    ភ្នំពេញ ៖ មាន​គ្រោះ​អគ្គីភ័យ​មួយ​បានកើត​ឡើង នៅវេលា​ម៉ោង​១១ ​និង​៣៥​នាទី ថ្ងៃទី​២៦ ​វិច្ឆិកា ​ឆ្នាំ​២០១៦​នេះ នៅផ្ទះ​លេខ១៤១​ បន្ទប់​ជួល​ជាន់​ទី​២ ផ្លូវ​លេខ​៤២៦ ​កែង​១៥៥ ក្រុមទី​១៧ ភូមិ​៣ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បណ្តាលឱ្យ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ឆេះ​គ្មាន​សល់។​

    ប៉ូលិស​និយាយថា ម្ចាស់​ឈ្មោះ សំ សុ​ធន់ ភេទ​ស្រី អាយុ៥៦​ឆ្នាំ​មុខរបរ​លក់ដូរ អ្នក​ជួល​បន្ទប់​ឈ្មោះ គ្រឿន សុធា​នី ភេទ​ស្រី អាយុ​២៩​ឆ្នាំ​មុខរបរ នៅផ្ទះ។ ​មូលហេតុ​ផ្ទុះ​បណ្តាលមកពី​កំប៉ុង​ចង្ក្រានហ្គាស​ផ្ទុះ​ឆេះ។​

    ប៉ូលិស​បន្តថា គ្រោះថ្នាក់​ខាងលើនេះ បង្ក​ឱ្យ​ខូចខាត​ឆេះ​បន្ទប់​ជួល ទំហំ 4m×6m និង សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​អស់ទាំង​ស្រុង​។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​បាន​ប្រើរថយន្ត​ការិយាល័យ​ពន្លត់អគ្គិភ័យ​ចំនួន ​៤​ គ្រឿង ប្រើ​ប្រាស់​ទឹក អស់​២​ឡាន ស្មើនឹង ៨ ​ម៉ែត្រគូប ហើយ​បាន ពន្លត់​ចប់​នៅ​ម៉ោង​១១​ និង​៥០​នាទី នា​ថ្ងៃ​ដដែល៕

adverise with khmeread

មតិយោបល់