adverise with khmeread 1

ជន ISIS កំសាកញី ហ៊ាន​ជិះ​ដល់​ទៅ​រថយន្ត​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ខ្លាច​គ្រាប់ AK! ចេះ​អាយុ​ថ្លៃ គេ​ដេញ​បាញ់ស្រោច​ដូច​ទឹកភ្លៀង​អត់​ងាប់

    ​វីដេអូ​ដ៏​មិនគួរ​ឱ្យ​ជឿ​មួយ​បង្ហាញ​ពីស​កម្ម​យុទ្ធ ISIS មួយរូប​ដែល​អាចជា​ជន​បំផ្ទុះ​គ្រាប់បែក បាន​ផ្លាស់ប្តូរ​គំនិត​របស់ខ្លួន​នៅ​នាទីចុងក្រោយ ហើយ​រត់គេចខ្លួន​ពី​ការបាញ់​របស់​សត្រូវ​ខ្លួន​។​

​    ​ឃ្លី​ប​វីដេអូ​ខាងក្រោម​នេះ​បង្ហាញ​ពី​ឡាន​មួយគ្រឿង​បាន​បោះពួយ​យ៉ាង​លឿន​នៅលើ​វាល​ខ្សាច់​ដោយ​ឆ្ពោះ​មក​បន្ទាយ​របស់​កងទ័ព​ស៊ី​រី ខណៈ​គេ​អាច​ឮស្នូរ​កាំភ្លើង​យ៉ាង​កងរំពង​។​

​    ​ប៉ុន្មាន​វិនាទី​ក្រោយមក រថយន្ត​មួយគ្រឿង​នោះបាន​បន្ថយល្បឿន មុននឹង​ឈប់​នៅ​ទីវាល​ខណៈ​កងទ័ព​បន្ត​បាញ់កាំភ្លើង​ដាក់​រថយន្ត​នោះ​។ ប៉ុន្មាន​វិនាទី​ក្រោយមក សកម្ម​យុទ្ធ ISIS ម្នាក់​ដែល​ពាក់​ឈុតខ្មៅ​បាន​រត់ចេញ​ពីក្រោយ​ឡាន​យក​ប្រាស់​អាយុ​។​

​    ​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ បុរស​ម្នាក់​នោះបាន​រត់គេចខ្លួន​ពី​គ្រាប់កាំភ្លើង​ដូច​គេ​ស្រោច​ទឹកបាន​យ៉ាង​សុវត្ថិភាព​ដោយ​រត់​ចូល​ព្រៃ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​គេ​ចុច​ទស្សនា​ជាង ១៣.០០០ ដង​បន្ទាប់ពី​ត្រូវបាន​បង្ហោះ​ចូល​បណ្តាញ​សង្គម Reddit កាលពី​ថ្ងៃទី ២៤៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់