adverise with khmeread 1

​ប្រជាជន​គុយបា​នៅ Miami អបអរ​តាម​ដងផ្លូវ​ដូច​ហែ​ពាន​វើ​ល​ខាប់ ក្រោយ​ដឹង​ដំណឹង​មេដឹកនាំ​ខ្លួន​ទទួលមរណភាព​

​    ​យោងតាម​ទូរទស្សន៍ CBS Miami ឱ្យដឹងថា មនុស្ស​ជាច្រើន​បាន​ជួបជុំគ្នា​សប្បាយរីករាយ​នៅក្រៅ​ភោជនីយដ្ឋាន Versailles Restaurant ក្នុង​តំបន់ Little Havana ទីក្រុង Miami បន្ទាប់ពី​ឮដំណឹង​មរណភាព​របស់លោក Fidel Castro​។​

​    ​ហ្វូងមនុស្ស​បាន​អបអរ រាំ​សប្បាយ និង​ក្រវីទង់ជាតិ​គុយបា​។ ជនជាតិ​គុយបា​អាមេរិក​នៅតាម​ដងផ្លូវ​កំពុង​ឱប​គ្នា​ទៅវិញទៅមក ព្រោះនេះ​ជា​ថ្ងៃ​ដែល​ពួកគេ​បាន​រង់ចាំ​ជា​យូរណាស់​មកហើយ​។​

​    ​ការប្រកាស​នៃ​ការស្លាប់​របស់លោក Fidel Castro ត្រូវបាន​ធ្វើឡើង​ដោយ​ប្អូនប្រុស​របស់លោក​។ ជាមួយ​សំឡេង​ក្តុកក្តួល លោក​ប្រធានាធិបតី Raul Castro បាន​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា បងប្រុស​របស់លោក​បាន​ស្លាប់​នៅ​អាយុ ៩០ ឆ្នាំ​វេលា​ម៉ោង ១០:២៩ យប់​កាលពី​ថ្ងៃ​សុក្រ​។ គាត់​បានបញ្ចប់​ការប្រកាស​ដោយ​ស្រែក​ពាក្យស្លោក​បដិវត្តន៍​ថា "​ជោគជ័យ​ជានិច្ច​!"​។​

​    ​ខាងក្រោម​នេះ​គឺជា​ប្រតិកម្ម​របស់​ជនជាតិដើម​គុយបា​នៅ​ទីក្រុង Miami ដែល​ត្រូវបាន​គេ​បង្ហោះ​ចូល​បណ្តាញ​សង្គម​៕

ប្រភព៖ CBS

adverise with khmeread

មតិយោបល់