adverise with khmeread Untitled 1

Kimberly កើតទុក្ខ​ប៉ុន​ភ្នំ ក្រោយ​ឪពុក​ទទួលមរណភាព​ថ្ងៃនេះ​

    ​តារា​ស្រី​ថៃ​នាង Kimberly បាន​បាត់បង់​ឪពុក​ជាទី​ស្រលាញ់ លោក Hans Joachim Friedrich Woltemas ក្នុង​៦១​ឆ្នាំ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់ពី​ឪពុក​របស់​នាង​បាន​ឆ្លង​មេរោគ​ក្នុង​ឈាម​បន្ទាប់ពី​ទទួល​ការវះកាត់​បេះដូង​។​

​    ​ឪពុក Kim មានប​ញ្ហ​សរសៃឈាម​ធំ​ដែល​ហូរ​ទៅ​បេះដូង បន្ទាប់ពី​មាន​ជំងឺ​បេះដូង​ជា​យូរ​មកហើយ​នោះ​។ នាង​មាន​ក្ដី​ព្រួយបារម្ភ​ជាខ្លាំង​នៅពេល​ជំងឺ​ចាស់​របស់​ឪពុក​ខ្លួន​រើ​ឡើងវិញ កាលពី​សប្ដាហ៍​មុន​។​

​    ​ពិធី​បុណ្យសព​របស់​ឪពុក​នាង​ចាប់​ផ្ដើមធ្វើ​នៅ​ល្ងាច​ថ្ងៃទី​២៦​នេះហើយ​។ ហើយ​បុណ្យ ៧ ថ្ងៃ និង​បូជា​នៅ​ថ្ងៃទី​៣ ខែធ្នូ វេលា​ម៉ោង​១៦៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់