adverise with khmeread 2 86 1

នាយករដ្ឋមន្ត្រី​ជប៉ុន​ជូន​កាដូ​ដង​វាយ​កូន​ហ្គោល​មាស​ផលិត​នៅ​ចិន​តម្លៃ​ជិត ៤.០០០ ដុល្លារ​ដល់​លោក Trump

    ​អំឡុងពេល​ការជួបគ្នា​មួយ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​កាលពី​ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បានឱ្យ​កាដូ​ដង​វាយ​កូន​ហ្គោល​មាស​មួយ​ដល់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump​។​

​    ​យោងតាម​វេ​ប​សាយ Golf Digest ដងនោះ​គឺ​ឈ្មោះថា Honma Beres S-05 ស្រោម​មាស​។​

​    ​វា​ត្រូវបាន​លក់​ក្នុងតម្លៃ ៣.៧៥៥ ដុល្លារ​ដោយមាន​លាយ​ពណ៌​ខ្មៅ និង​ស្រោបមាស​នៅ​ក្បាល​របស់​វា ហើយ​ប្រធានាធិបតី​ជប៉ុន​ប្រគល់​វា​ឱ្យ​លោក Trump បន្ទាប់ពី​ជួបប្រជុំ​នៅ​អគារ​លោក Trump Tower កាលពីពេល​ថ្មីៗ​នេះ​។​

​    ​ថ្វីបើ​លោក Donald Trump បាន​និយាយថា​គាត់​ចូលចិត្ត​ដង​វាយ​កូន​ហ្គោល​នោះ ប៉ុន្ដែ​វា​ផលិត​នៅ​ប្រទេស​ចិន​ដោយ​ក្រុមហ៊ុន​ចិន​មួយ​។​

​    ​យោងតាម​វេ​ប​សាយ Japan Time ដង​ស្រោបមាស​នោះ​ផលិត​ដោយ​ក្រុមហ៊ុន Homma Golf Ltd., ជា​ក្រុមហ៊ុន​មួយ​ដែលមាន​អតីត​ម្ចាស់​ដើម​ជា​ជនជាតិ​ជប៉ុន​ចាប់ដំណើរការ​តាំងពី​ឆ្នាំ ២០១០​។​

​    ​ដោយសារ​ការឱ្យ​កាដូ​ទៅ​លោក Trump មាន​អ្នកជំនាញ​ជាច្រើន​មានការ​សង្ស័យថា ប្រធានាធិបតី​ជប៉ុន​ប្រហែលជា​មានការ​ដោះដូរ​អ្វីមួយ​ក្នុងពេល​ជួបគ្នា​ជាសម្ងាត់​ជាមួយនឹង​លោក Trump រយៈពេល ៤៥ នាទី​ផងដែរ​៕


 

adverise with khmeread
ប្រភព៖ the washington post

អ្នកនឹងចូលចិត្ត

មតិយោបល់