adverise with khmeread Image4

កំពុងតែ​ជល់​មាន់​ស្រាប់តែ​សមត្ថកិច្ច​ខ​ណ្ឌ​មានជ័យ​ចុះទៅ​ឃាត់ខ្លួន​បាន​អ្នកលេង​ល្បែង ​៥​ នាក់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំងចម្រុះ​ខណ្ឌមានជ័យ​សហការ​មួយ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចុះ​ប​ង្ក្រោ​ប កន្លែង​ជល់​មាន់​មួយកន្លែង​កាលពី​វេលា​ម៉ោង​១១​ ​និង​១៥​នាទីថ្ងៃទី​២៦ ​ខែវិច្ឆិកា ឆ្នាំ២០១៦ ​ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ​ដោយ​ឃាត់ខ្លួន​បាន​អ្នកលេង​ល្បែង​ ៥ ​នាក់ ​និង​ម៉ូតូ​ ៣ ​គ្រឿងមាន់ជល់ (អា​គក)​ ៦ ​ក្បាល។​

    លោក ឌីរ​ត្ន័ ខេ​ម​រុណ អភិបាលរង​ខ​ណ្ឌមានជ័យ​បានឱ្យដឹងថា ក្នុងការ​ចុះបង្ក្រាប​នេះ​លោក​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់​, ​មាន់​ជល់​៦​ក្បាលនិង​ម៉ូតូ​៣​គ្រឿង។ ​អ្នក​មកលេង​ល្បែង​ជល់​មាន់​ដែល​ឃាត​ខ្លួន​បាន​៖ ១-​ឈ្មោះ សែ សុភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ​ក្នុង​តារាងបាល់​ទាល់​ហ្គោល​ស្ព៉​ត​ផ្លូវ​បេតុង ភូមិទ្រា​៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ, ២-​ឈ្មោះ កឹម កាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិឬ​ស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ, ៣-​ឈ្មោះ នេ​ត រតនៈ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ រដ្ឋបាល​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិទួល​ពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ, ៤-​ឈ្មោះ លឹម ស៊ុយ​ទ្រី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ បុគ្គលិក​ព្រី​ន​ឯកសារ​ហាង​ ​PWG ស្នាក់នៅ​ក្នុង​ហាង​PWG សង្កាត់វាលវង់ ខណ្ឌ៧​មករា រាជធានី​ភ្នំពេញ និង៥-​ឈ្មោះ ម៉ុ​ត រី​មភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​អង្គការ​ភាព​ញញឹម​ដើម្បី​កុមារ​កម្ពុជា ផ្លូវលំ ភូមិឬ​ស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានី​ភ្នំពេញ។

    ដកហូត​វត្ថុតាង​៖ សត្វ​មាន់​ឈ្មោល​ចំនួន ០៦​ ក្បាល (​ងាប់​០១​ក្បាល​), អង្រុត​ដែក​លួស​ចំនួន ០៤ និងម៉ូតូ​ចំនួន ០៣ គ្រឿង (​ម៉ាក​PCX ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AR 2881, ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ បិទ​តែម​សេរី​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ​1O 0425, ម៉ាក​ហុងដា​សេ​១២៥ ពណ៌ខ្មៅ  ពាក់​ស្លា​លេខ ភ្នំពេញ 1FJ 1402

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ល្បែង​បញ្ជល់មាន់​នេះ​គី​លេង​យ៉ាង​អនាធិបតេយ្យ​ដោយ​លេង​មិន​គិតក្រែង​ពី​អ្នក​ដែល​បានរស់នៅ​ក្បែរៗនោះឡើយ  គឺ​ស្រែក​ឡើង​ខ្លាំង​ហ៊ោ​រក​ញ្ចៀ​វ​។​

    ប្រជាពលរដ្ឋ​ដែល​រស់​នៅនឹងកន្លែង​នោះបាន​សម្តែង​ចិត្ត​ត្រេកអរ​ជាខ្លាំង​ដោយបាន​សមត្ថកិច្ច​មក​ចាប់​កន្លែង​ជល់​មាន់​នេះ​។​

    កា​ឃាត់​ខ្លួន​នេះ​សមត្ថកិច្ច​បាន​ចាប់​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខ​ណ្ឌ​មានជ័យ​ចាត់ការ​បន្ត៕

 

adverise with khmeread

មតិយោបល់