adverise with khmeread 1

មិនដែល​ដឹង​សោះ គ្រាប់​ផ្លែឈើ​មួយ​កំប៉ុង ១ ម៉ឺន​រៀល​នេះ ពិសា​រាល់ថ្ងៃ​សង្គ្រោះ​ជីវិត​មនុស្ស​ពី​ជំងឺ​គាំងបេះដូង​

    ​សេចក្តីប្រកាស​នាពេល​ថ្មីៗ​នេះ​ដោយ​ទី​ភ្នា​ក់​រដ្ឋបាល​ចំណីអាហារ​អាមេរិក (FDA) អំពី​ការណែនាំ​ថ្មី​ទាក់ទិន​សុខភាព បាន​លើកឡើងថា ពិសា​គ្រាប់​វ៉​ល​ណាត់ (Walnut) ២៨ ក្រាម​រៀងរាល់ថ្ងៃ​ជួយ​បំពេញ​វីតាមីន E ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ជាតិ​រី​ប៊ូ​ផ្ល​វីន ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​។ 

​    ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ការពិត​អំពី​អាហារូបត្ថម្ភ​នៃ FDA និយាយថា​គ្រាប់​វ៉​ល​ណាត់​ដើរតួនាទី​សំខាន់​ក្នុងការ​សង្គ្រោះ​ជីវិត​មនុស្ស​ពី​ជំងឺ​គាំងបេះដូង​ដោយសារតែ​សារធាតុ​ដែល​បាន​រៀបរាប់​ខាងលើ​។ 

​    ​* វីតាមីន E ជា​អង់​ទី​អុកស៊ីដ​ង់​ដែល​ជួយ​ការពារ​កោសិកា​ពី​ការខូចខាត ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ពង្រីក​សរសៃឈាម​ឱ្យ​ធំ​ងាយស្រួល​ឱ្យ​ឈាម​ដើរ​បាន​ស្រួល និង​រក្សា​ឈាម​មិនឱ្យ​កក​ក្នុង​សរសៃ​។ 

​    ​* ម៉ាញ៉េ​ស្យូ​ម​ជួយ​សម្រួល​ដល់​សាច់ដុំ និង​ការបំពេញ​មុខងារ​សរ​សៃ​ប្រសាទ ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​រក្សា​សម្ពាធ​ឈាម​។ 

​    ​* ជាតិ​រី​ប៊ូ​ផ្ល​វីន (Riboflavin) ជា​ក្រុម​វីតាមីន B ដែល​ជួយ​បំ​លែង​អាហារ​ទៅជា​ថាមពល​។ វា​សំខាន់​សម្រាប់​ការបំពេញ​មុខងារ​រប​ស់​កោសិកា ការលូតលាស់​រាងកាយ និង​ជួយ​រក្សា​កម្រិត​អាស៊ីត Homocysteine នៅក្នុង​ឈាម​។​

​    ​គួរ​បញ្ជាក់ថា គ្រាប់​វ៉​ល​ណាត់ (Walnut) មាន​លក់​គ្រប់ Mart ក្នុងតម្លៃ​ជា​មធ្យម ១ ម៉ឺន​រៀល​ក្នុង​មួយ​កំប៉ុង​៕

adverise with khmeread
ប្រភព៖ naturehealthandbeauty

អ្នកនឹងចូលចិត្ត

មតិយោបល់