adverise with khmeread 0123

គេ​ចំណាយពេល ១២៥ ឆ្នាំ​ទើប​សម្គាល់​ឃើញ​អា​ថ៍កំ​បាំង​ក្នុង​រូបភាព​នេះ​

    ​លោក Vincent Van Gogh បាន​ស្លាប់ទៅ ដោយ​លក់បាន​គំនូរ​តែមួយ​ផ្ទាំង​គត់ អំឡុងពេល​គាត់​នៅមាន​ជីវិត​។ គាត់​បានធ្វើ​អត្តឃាត​ជាមួយ​អ្នក​ស្គាល់​ស្នាដៃ​គំនូរ​របស់គាត់​គឺ​តិចតួច​ណាស់ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​ទើបតែ​ដឹងថា​តើ​គាត់​ជា​មនុស្ស​មាន​ទេពកោសល្យ​កម្រិតណា​។​

​    ​គំនូរ​ដ៏​ល្បីល្បាញ​ក្នុង​ឆ្នាំ ១៨៨៩ របស់គាត់​ត្រូវបាន​គេ​ហៅថា "The Starry Night" ដោយ​រូបភាព​នោះ​មាន​ពន្លឺ​និង​ពពក​ហោះ​ជា​ចលនា​ខ្យល់​ខួច​នៅលើ​មេឃ គឺជា​អ្វីដែល​អ្នក​ទាំងអស់គ្នា​ធ្លាប់​បានឃើញ​។​

​    ​ប៉ុន្ដែ​មាន​មនុស្ស​ជាច្រើន​មិនបាន​ដឹង ឬក៏​ឆ្ងល់​លើ​រូបភាព​របស់គាត់​ឡើយ​។ គាត់​បាន​កាត់​ត្រចៀក​ខ្លួនឯង អំឡុងពេល​គាត់​កើត​ជំងឺឆ្កួតជ្រូក​។​

​    ​មាន​មនុស្ស​ជាច្រើន​គិតថា​ភាព​វិកល​ច​រិ​ក​របស់លោក Van Gogh បាន​បង្កើត​គំនូរ​ដ៏​ស្រស់​នេះ​ឡើង​ដោយ​ឯកឯង​។​

​    ​យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​អ្វីមួយ​ដ៏​អស្ចារ្យ​លើ​គំនូរ​របស់លោក Van ដែល​គូរ​រូបនេះ​ឡើង​អំឡុងពេល​គាត់​មាន​ជំងឺ​វិកលចរិត​។​

​    ​នៅពេល​វិភាគ​រូបភាព​កែវពង្រីក និង​ហ្វូង​ពន្លឺ​ធម្មជាតិ​នៅ​ជុំវិញ​ផ្កាយ ពួកគេ​បានឃើញ​ទេសភាព​ស្រដៀង​ទៅនឹង​គំនូ "The Starry Night"​។ នៅមាន​ភាពស្មុគស្មាញ និង​អា​ថ៍កំ​បាំង​ជាច្រើន​ទៀត​ដែល​លាក់​ពីក្រោយ​រូបភាព​ដ៏​ទាក់ទាញ​នេះ​។​

​    ​បន្ទាប់ពី​វិភាគ​លម្អិត អ្នកវិទ្យាសាស្ត្រ​បាន​ជឿថា​លោក Van Gogh តាមពិតទៅ​គឺ​ពោរពេញ​ដោយ​ជំនាញ​ខាង​វិទ្យាសាស្ត្រ​មិនគួរ​ជឿ​នោះឡើយ​។​

​    ​ពួកគេ​ជឿថា ភាព​វិកល​ច​រិ​ក​របស់លោក Van Gogh អនុញ្ញាតិ​ឱ្យ​គាត់​ប្រមើល​មើលឃើញ​ពី​ទំនាក់ទំនង​តារាសាស្ត្រ ដែល​អ្នកមាន​ខួរក្បាល​មាន​សុខ​ភាពល្អ​មិនអាច​ធ្វើ​បានឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់