adverise with khmeread 1

អ្នកជំនាញ​អង់គ្លេស​ព្រមាន​ថា មនុស្ស​យន្ត​សិច​ជា​គ្រោះថ្នាក់​ចំពោះ​មនុស្សជាតិ​

    ​អ្នកជំនាញ​អង់គ្លេស​ម្នាក់​បានចាប់ផ្តើម​យុទ្ធនាការ​មួយ​ដើម្បី​ប្រឆាំងនឹង​ការកើនឡើង​នៃ​មនុស្ស​យន្ត​សិច ដោយ​រិះគន់​ការកើនឡើង​នេះ​ថា បាត់បង់​លក្ខណៈ​ជាម​នុស្ស ហើយក៏​ជា​គ្រោះថ្នាក់​មួយ​ដល់​ស្ត្រី និង​កុមារ​។​

​    ​អ្នកស្រី Kathleen Richardson អ្នកស្រាវជ្រាវ​ម្នាក់​ក្នុង​ផ្នែក​ក្រមសីលធម៌​មនុស្ស​យន្ត នៃ​សាកលវិទ្យាល័យ De Montfort University បានចាប់ផ្តើម​យុទ្ធនាការ​ដើម្បី​ប្រឆាំងនឹង​មនុស្ស​យន្ត​សិច​។​

​    ​អ្នកស្រី​បាន​ព្រមាន​ថា មនុស្ស​យន្ត​សិច​នឹង​អនុញ្ញាតឱ្យ​មនុស្ស​ធ្លាក់​ទៅក្នុង​ការ​ស្រមើល​ស្រមៃ​ដ៏​អាក្រក់​មួយ ដោយ​រួម​ប​ញ្ជូ​ល​ទាំង​ការរំលោភ​អ​និតិ​ជន​។​

​    ​អ្នកជំនាញ​រូបនេះ​ក៏បាន​ព្រមាន​ទៀតថា វា​នឹង​បង្កើតឱ្យមាន​ការ​ស្រមើល​ស្រមៃ​តែ​ពី​រូបរាង​ផ្លូវភេទ​របស់​នារី និង​ធ្វើឱ្យ​មនុស្ស​យល់ថា​ផ្លូវភេទ​ជា "​ឧបករណ៍​" មួយ​ប៉ុណ្ណោះ​។ គាត់​ក៏បាន​បន្ថែមទៀតថា មនុស្ស​យន្ត​សិច​ធ្វើឱ្យ​មនុស្ស​លែងមាន​សារជាតិ​ជាម​នុស្ស និង កាន់តែ​ឯកោ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់