adverise with khmeread Untitled 1

តាមពិត​វិធី​ធ្វើឱ្យ​ស្បែ​កមុខ​ស្អាត​រលោង ងាយស្រួល​បែបនេះ​សោះ​! ៣ វិធី​ធម្មជាតិ​នេះ ស្ត្រី​ណា​ក៏​លាន់មាត់​ពេញចិត្ត​ដែរ​

    ​ក្ដី​សុបិន​របស់​ស្ត្រី​គ្រប់រូប​គឺមាន​ស្បែក​ស្អាត សម្រស់​ស្រស់ត្រកាល ប៉ុន្ដែ​ដោយសារ​កត្តាបរិស្ថាន និង​ភាព​ស្ត្រេ​ស ធ្វើឱ្យ​ស្បែក​ខូច​និង​មាន​ស្នាម​ខ្មៅ​ជាំ​។ មាន​ផលិតផល​សម្រស់​ជាច្រើន​ផ្សាយ​នៅលើ​ទូរទស្សន៍​និង​ទស្សនា​វ​ដ្តី​សម្រាប់​ធ្វើឱ្យ​ស្បែក​ស​ស្អាត ដោយ​អះអាងថា​ស្អាត​ត្រឹមតែ ១ សប្ដាហ៍​ប៉ុណ្ណោះ​។ ផលិតផល​ទាំងនោះ​ពិត​ជាមាន​ប្រសិទ្ធភាព​មែន ប៉ុន្ដែ​ជា​អកុសល​វា​ពោរពេញ​ទៅដោយ​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​។​

​    ​ប្រសិនបើ​អ្នក​មិន​ចង់​ប្រើប្រាស់​ផលិតផល​មាន​ជាតិគីមី​នោះទេ សូម​ងាក​មក​ប្រើ​ធម្មជាតិ​វិញ​ប្រសើរ​ជាង​គ្មាន​ផលប៉ះពាល់ និង​មាន​ប្រសិទ្ធ​ភាពល្អ​ជាទី​គាប់ចិត្ត​។​

​    ​អ្នក​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ទាំង ៣ មួយណា​ក៏បាន ខាងក្រោម​នេះ​៖

​    ​១. ម៉ាស់​ទឹកឃ្មុំ និង​ក្រូចឆ្មា​
​    ​លាយ​ទឹក​ក្រូចឆ្មា​មួយ​ស្លាបព្រា​បាយ​និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ឱ្យ​សព្វ​រួច លាប​លើ​ផ្ទៃមុខ​ទុកចោល ១៥ នាទី សឹម​លាងមុខ​ចេញ​។​

​    ​២. យក​ម្សៅ​ទឹកដោះគោ​ធ្វើ​ម៉ាស​បិតមុខ​
​    ​លាយ​ម្សៅ​ទឹកដោះ​គោមួយ​ស្លាបព្រា​បាយ​ជាមួយនឹង​ទឹកឃ្មុំ ១ ស្លាប​ព្រាប​និង​ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​លាប​លើ​ផ្ទៃមុខ​ទុកចោល​រយៈពេល ១០ នាទី​សឹម​លាងមុខ​ចេញ​។​

​    ​៣. ត្រសក់ និង​ទឹក​ក្រូចឆ្មា​
​    ​លាយ​ទឹក​ត្រសក់​មួយ​ស្លាបព្រា​បាយ ជាមួយនឹង​ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​ឱ្យ​សព្វ​លាប​លើ​ផ្ទៃមុខ​រយៈពេល ១៥ នាទី​៕

adverise with khmeread

មតិយោបល់