adverise with khmeread 1

អង្គរវត្ត​ជា​ប្រាសាទ​ហិណ្ឌូ​ធំ​បំផុត​លើ​លោក​! ចំណែកឯ Borobudur ជា​ប្រាសាទ​ព្រះពុទ្ធសាសនា​ធំ​បំផុត​លើ​ពិភពលោក​

    ​ងាក​ទៅ​មើល​កាលពី​សតវត្សរ៍​ទី ៩ ប្រាសាទ Borobudur គឺជា​សំណង់​ព្រះពុទ្ធសាសនា​ដ៏​ធំជាងគេ​លើ​ពិភពលោក ហើយ​មាន​ទីតាំងនៅ​ទីក្រុង Magelang ខេត្ត​ជ្វា​កណ្តាល (Central Java) ប្រទេស​ឥណ្ឌូនេស៊ី​។​

​    ​ប្រាសាទ​នេះ​ត្រូវបាន​សាងសង់ឡើង​អំឡុង​រជ្ជកាល​ស្តេច Samaratungga នៃ​នគរ Sriwijaya​។ ប្រាសាទ Borobudur ត្រូវបាន​សាងសង់ឡើង​សម្រាប់​ធ្វើជា​កន្លែង​គោរពបូជា ប៉ុន្តែ​ទីតាំង​បេតិកភណ្ឌ​យូ​អង្គការ​យូណេស្កូ​មួយ​នេះ​ក៏មាន​អាថ៌កំបាំង​មួយចំនួន​ដែរ​។​

​    ​សំណួរ​ដ៏​ធំ​មួយ​នោះ​គឺ​តើ​អរិយធម៌​បុរាណ​មួយ​អាចមាន​ភាពទំនើប​យ៉ាងដូចម្តេច​ដើម្បី​សាងសង់​ទីតាំង​សំណង់​ស្ថាបត្យកម្ម​ដ៏​ធំ​បែ​បន ដោយ​រាល់​ថ្ម​ធំ​តូច​ទាំងឡាយ​ត្រូវបាន​បន្តុប​យ៉ាង​មាន​របៀប​បំផុត​។​

​    ​អាថ៌កំបាំង​មួយទៀត​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់សម្គាល់​នោះ​គឺ​គ្រោង​ប្រាសាទ ជាមួយ​កណ្តឹង​រាង​ចេតិយ​ចំនួន ៧២ និង​កណ្តឹង​ធំជាងគេ​ស្ថិតនៅ​កំពូល​ប្រាសាទ ដោយ​អម​ជាមួយ​កណ្តឹង​តូចៗ​ដែល​ព័ទ្ធជុំវិញ​ប្រាសាទ​ពីក្រោម​រហូតដល់​លើ​។​

​    ​អ្នកខ្លះ​យល់ថា​ប្រាសាទ Borobudur គឺ​ប្រៀប​ដូច​ពន្លឺ​ភ្លើងចង្កៀង​មួយ​ជុំ​ធំ​។ អ្នកខ្លះ​ទៀត​ជឿថា កណ្តឹង​លើ​ប្រាសាទ​នេះ​ត្រូវបាន​ប្រើ​សម្រាប់​សម្គាល់​រយៈពេល​នៃ​ការធ្វើកា​រសិក​ម្ម និង​ប្រមូល​ផល​៕

adverise with khmeread

មតិយោបល់