adverise with khmeread 1

យន្តហោះ​ជាង ៧.០០០ គ្រឿង​ត្រូវ​រន្ទះបាញ់​រាល់​ឆ្នាំ​! នេះ​ជា​មូលហេតុ​ដែល​វា​មិនមាន​ផលប៉ះពាល់​សូម្បីតែ​បន្តិច​

    ​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​យន្តហោះ​របស់​អ្នក​ស្ថិតក្រោម​រន្ទះបាញ់​?

​    ​អ្នក​ប្រហែលជា​ឃើញ​ពន្លឺ​ដ៏​ភ្លឺ​របស់​ភ្លើងរ​ន្ធះ ហើយ​ឮ​សំឡេង​រំពង​យ៉ាងខ្លាំង​ប្រៀបបាន​ដូច​គេ​ទម្លាក់​គ្រាប់បែក​។ ដោយសារតែ​កាប៊ីន​យន្តហោះ​ត្រូវបាន​បាញ់​ដោយរ​ន្ធះ ប៉ុន្ដែ​វា​មិនមែនជា​រឿង​កម្រ​នោះទេ​។​

​    ​ការពិតទៅ យន្តហោះ​ទាំងអស់​ធ្វើដំណើរ​ដោយ​ត្រូវ​រន្ធ​បាញ់​យ៉ាងហោចណាស់​ក៏​ម្ដង​ក្នុង​មួយឆ្នាំ​ដែរ​។ រ​ន្ធះ​បាន​បាញ់​យន្តហោះ​ច្រើនជាង ៧.០០០ គ្រឿងក្នុង​មួយឆ្នាំ ហើយ​ភ្លើង​រន្ធ​បាញ់​ជាធម្មតា​តម្រង់​ទៅរក​ច្រមុះ​របស់​យន្តហោះ ហើយ​កន្ទុយ​របស់​យន្ត​ហោះ​គឺ​សម្រាប់​បញ្ចេញ​ភ្លើង​រន្ធ​នោះ​ចេញ​វិញ​។ 

​    ​នេះ​មានន័យថា​ភ្លើងរ​ន្ធះ​ឆ្លងកាត់​ដងខ្លួន​របស់​យ​ន្ត​ហោះ​ទាំងមូល​។ រ​ន្ធះ​បាញ់​មួយ​មាន​កម្ដៅ​ក្ដៅ​ជាង​ផ្ទៃ​របស់​ព្រះអាទិត្យ ៥ ដង​។ ដូច្នេះ​កម្ដៅ​ដ៏​មហាសាល​របស់​វា​អាចធ្វើឱ្យ​យន្តហោះ​មួយ​ខ្ទេច​បាន​។​

​    ​ប៉ុន្ដែ​គ្រា​ចុងក្រោយ​បំផុត ដែល​យន្តហោះ​អាមេរិក​មួយ បាន​ខ្ទេច​ដោយសារតែរ​ន្ធះ​បាញ់ គឺ​កើតឡើង​ក្នុង​ឆ្នាំ ១៩៦៣​។ សព្វថ្ងៃនេះ យន្តហោះ​គឺមាន​ការ​រចនា​ពិសេស​ក្នុងការ​ប្រឆាំងនឹងរ​ន្ធះ​បាញ់ ហើយ​មានការ​សាកល្បង​យ៉ាង​ល្អិតល្អន់ មុន​ពេលចេញ​ធ្វើដំណើរ​។​

​    ​អំឡុងពេល​សាងសង់ យន្តហោះ​ត្រូវបាន​គេ​ស្រោប​ស្រទាប់​ខាងក្រៅ​ជា​អាលុយមីញ៉ូម ដែល​ឱ្យ​ភ្លើងរ​ន្ធះ​ឆ្លងកាត់​វា​ហើយ​ចេញ​ទៅវិញ​ទៅក្នុង​បរិយាកាស​នៅ​កន្ទុយ​របស់​វា​។ 

​    ​ដោយឡែក​កន្លែង​ផ្ទុក​សាំង​របស់​យន្តហោះ​គឺ​ត្រូវបាន​គេ​ទ្រាប់​ស្រទាប់​អាលុយមីញ៉ូម​ក្រាស់​ជាង​កន្លែង​ណា​ទាំងអស់ ដោយសារ​ខ្លា​ចវា​ផ្ទុះ​នៅពេលរ​ន្ធះ​បាញ់​។​

​    ​យ៉ាងណាមិញ អ្នក​មិនចាំបាច់​ខ្វល់​ពី​រឿងរ​ន្ធះ​បាញ់​ធ្លាក់​យន្តហោះ​នោះទេ ដោយសារ​បទពិសោធន៍​ធ្លាក់​យន្តហោះ​អាមេរិក​មួយ​បាន​កែប្រែ​និង​រៀបចំ​ឱ្យ​យន្តហោះ​មាន​សុវត្ថិភាព​កាន់តែ​ប្រសើរ​សឹង​មិនគួរ​ឱ្យ​ជឿ​នោះឡើយ​៕

 

 

adverise with khmeread

មតិយោបល់