adverise with khmeread Untitled 1

ថ្លើមធំ! ចាប់ខ្លួន​ជនជាតិ​យួន​ម្នាក់ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ឆ្លង​ចូលមក​ទិញ​ឈើ​នៅ​ខេត្តរតនគិរី​

    រតនគិរី ៖ កម្លាំង​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ប្រចាំ​គោលដៅ​ភូមិ ឃាត់ខ្លួន​ជនជាតិ​យួនម្នាក់ និង​រឹបអូស​បាន​អាវុធខ្លី​មួយ​ដើម​ប្រគល់ឱ្យ​ប៉ូលិស​ស្រុក​អូ​រយ៉ា​ដាវ នៅវេលា ម៉ោង​១០​ ​និង​១០​នាទី​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

    លោក ​ម៉ៅ សាន់ អធិការ​ប៉ូលិស​ស្រុក​អូរ​យ៉ា​ដាវ​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ Pham Van Oanh និង​អាវុធខ្លី មួយ ដើម​ម៉ាក K59 មាន​៨​គ្រាប់ មាន​ទីលំនៅ​ឃុំ​យ៉ាង​ទម ស្រុក​ដាក់​កឺ ខេត្ត​យ៉ា​ឡាយ មុខរបរ​កម្មករ​ក្រុមហ៊ុន​កុង​ថា​ង ហើយ​ជនសង្ស័យ​រូបនេះ បាន​ឆ្លងដែន​មក​ទិញ​ឈើ​នៅ​ទឹកដី​ខេត្តរតនគិរី​។​

    លោក​ ម៉ៅ សាន់ បន្តថា​ដោយ​ប្រើប្រាស់​វិធាន​ការជំនាញ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​លួច​ឆ្លងដែន​ដោយ ជិះ​ម៉ូតូ​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ក្នុង​គោលបំណង​យកប្រាក់​ ២ ​លាន​រៀល​មកឱ្យ​ឈ្មោះ​ មិញ ​ជនជាតិយួន​ ដែលកំពុង​រង់ចាំ​នៅ​គោលដៅ​ខាងលើ ​(​គល់ស្ពាន​ផ្លូវបំបែក​ចូល​ភូមិ​ភិ​) ហើយ​អាវុធ​នេះ​បាន​ទិញ​ពី​ជនជាតិខ្មែរ​ម្នាក់​ (​មិន​ស្គាល់ឈ្មោះ​) តម្លៃ​៥០០​ដុល្លារ​សម្រាប់​ប្រើប្រាស់​។​

    បន្ទាប់​ធ្វើការ​សាកសួរ​កម្លាំង​ប៉ូលិស​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អូរ​យ៉ា​ដាវ​បាន​បញ្ជូន​ជនសង្ស័យ និង​អាវុធខ្លី​១​ដើម​មក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តរតនគិរី​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់