adverise with khmeread Unnamed %283%29

គណៈបញ្ជាការ​ឯកភាព ខណ្ឌទួលគោក ចុះបង្ក្រាប​ទីតាំង​បាញ់​ត្រី​ខុសច្បាប់ មួយកន្លែង ចាប់ខ្លួន​ជនសង្ស័យ​៧​នាក់​

    ភ្នំពេញ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​ចុះទៅ​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង​ប្រើប្រាស់​ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន​មួយកន្លែង​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ស្ថិតនៅ​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។​

    ប៉ូលិស​ខណ្ឌទួលគោក បាន​ឱ្យ​ដឹងថា កម្លាំង​សាលាខណ្ឌ និង​ប៉ូលិស​ខណ្ឌ ក្រោម​កិច្ចសម្របសម្រួល​របស់​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ល្បែង ស៊ីសង​ខុសច្បាប់ (ហ្គេម​បាញ់​ត្រី) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​លេខ​៦៥ ផ្លូវ​រថភ្លើង ក្រុមទី​៥៤ ភូមិ​១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ដោយ​ឃាត់ខ្លួន ជនសង្ស័យ​៧​នាក់ ព្រមទាំង​វត្ថុតាង​ជាច្រើន​ផ្សេងទៀត​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង​៧​នាក់ រួមមាន ទី​១-​ឈ្មោះ ផល សុភាព អាយុ​៣៦​ឆ្នាំ ជន ជាតិខ្មែរ (​ជា​អ្នកលក់​ពុង​), ​ទី​២-​ឈ្មោះ ផល វ៉ាន់​ស៊ី អាយុ​៣៦​ឆ្នាំ (​ជា​អ្នក​មកលេង​), ទី​៣-​ឈ្មោះ ណុ​ច ចាន់​ធឿន អាយុ​២៦​ឆ្នាំ (​ជា​អ្នក​មកលេង​), ទី​៤-​ឈ្មោះ ម៉ាន សានី​ត អាយុ​២៦​ឆ្នាំ (​ជា​អ្នក​មកលេង​),​ ទី​៥-​ឈ្មោះ ហុក ហុង អាយុ​៣៩​ឆ្នាំ (​ជា​អ្នក​មកលេង​), ​ទី​៦-​ឈ្មោះ គង់ វៃ អាយុ​៣៨​ឆ្នាំ (​ជា​អ្នក​មក​ប្រើ​គ្រឿងញៀន​) និង​ទី​៧-​ឈ្មោះ ឈុន ម៉ៅ អាយុ​៣៧​ឆ្នាំ (​ជា​អ្នក​មក​ជក់​គ្រឿងញៀន​)​។​

    វត្ថុតាង​ដែល​បាន​ចាប់យក ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​២ ម៉ូតូ​ចំនួន​៤​គ្រឿង  ដែក​កាច់ក​ម៉ូតូ​ចំនួន​០៦ និង​សោ​ទីប​ចំនួន​២ ស្លាក​លេខ​ម៉ូតូ ០១​បន្ទះ  លួស​សម្រាប់​ឆ្កឹះ​សោ​ចំនួន​២ កូនសោ​ដោះ​ម៉ូតូ​មួយចំនួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ កំពុង​ឃាត់ខ្លួន​ជាបណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់