adverise with khmeread 15233817 1190018401085033 341964007 o

បុរស​ម្នាក់ ផឹកស្រា​ ​៣ ​ថ្ងៃ​ជាប់ៗ​គ្នា​រហូតដល់​ស្លាប់​

    កោះកុង ៖ បុរស​ម្នាក់​ផឹកស្រា​៣​ថ្ងៃ​ជាប់ៗ​គ្នា​ដោយ​មិន​ហូបបាយ​រហូតដល់​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ចំណុច​ក្រុមទី​៧ ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង។​

    ប៉ូលិស​និយាយថា មាន​ប្រជាពលរដ្ឋ​ឈ្មោះ វង្ស សុភាព បានមក​រាយការណ៍​ជូន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​កោះ​កាពិ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះកុង ថា​ឈ្មោះ ចេង ចំរាញ់ (​ហៅ​អា​ក្រាញ់​) ភេទ​ប្រុស អាយុ៣៨​ឆ្នាំ បាន​ផឹកស្រា​ដេកស្លាប់​នៅក្នុង​ផ្ទះ​របស់គាត់។​

    ក្រោយពី​ទទួលបាន​ដំណឹង​នេះ កម្លាំងបាន​សហការ​ជាមួយ​លោក​មេភូមិ និង​ពេទ្យ​ប្រចាំ​ភូមិ ចុះទៅ​ដល់ផ្ទះ​កើតហេតុ ដែល​ស្ថិតនៅ​ក្រុមទី​៧ ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ដើម្បី​ពិនិត្យ​សាកសព។​

    តាម​ការសាកសួរ​បំភ្លឺ​ពីសា​ក្សី និង​ពិនិត្យ​សាកសព​រួច​គ្មានអ្វី​គួរ​ឱ្យ​កត់សម្គាល់ កម្លាំង​សន្និដ្ឋានថា ជនរងគ្រោះ ពិតជា​បាន​ស្លាប់​ដោយសារ​ខ្យ​ល់គរ​ពិតប្រាកដ​មែន ពីព្រោះ ផឹកស្រា​ថ្នាំ ៣​ ថ្ងៃ​ជាប់ ដោយ​ពុំ​ហូបបាយ៕

adverise with khmeread

មតិយោបល់