adverise with khmeread Redwood lion sculpture4 600x399

ញាក់សាច់​! យក​ឈើ​ថ្លៃ​បំផុត​របស់​ពិភពលោក​មក​ឆ្លាក់​ជា​រូប​តោ​តាំង​ចោល​កណ្តាល​ថ្នល់​

​    ​ចំណុច​ទាក់ទាញ​ដ៏​មហាអស្ចារ្យ​ថ្មី​មួយ​នៅ​ទីលាន Fortune Plaza Times Square ក្នុង​ទីក្រុង​វូ​ហាន (Wuhan) ខេត្ត​យូ​បេ (Hubei) ប្រទេស​ចិន​កំពុង​ត្រូវបាន​សាទរ​ថា​ជា​កន្លែង​សម្គាល់​ទីក្រុង​ដ៏​ប្លែក​និង​ថ្លៃ​បំផុត​មួយ​។ 

​    ​រូប​តោ​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​ឆ្លាក់​ចេញពី​ឈើ​គ្រញូង​ដ៏​ធំ​មួយ​ដើម ដោយ​ជាង​ឆ្លាក់​ដ៏​ល្បី ឈ្មោះ Dengding Rui Yao និង​ក្រុម​អ្នក​ឆ្លាក់​ឈើ ២០ នាក់​មកពី​មី​យ៉ាន់​ម៉ា ដោយ​ប្រើពេល ៣ ឆ្នាំ​ទើប​ឆ្លា​ក់រួច​។ ពេល​ឆ្លា​ក់រួច តោ​គ្រញូង​ទម្ងន់ ៥០០០ គីឡូក្រាម​នេះ​ត្រូវបាន​ដឹក​មកដល់​ចិន​កាលពី​ខែធ្នូ​កន្លងទៅ​។ ដោយមាន​ប្រវែង ៤,៥ ម៉ែត្រ កម្ពស់ ៥​ម៉ែត្រ និង​ទទឹង ៤ ម៉ែត្រ ចម្លាក់​តោ​ឈ្មោះថា "​តោ​ទិស​បូព៌ា​" ឬ "Oriental Lion" មួយ​នេះ​ឥឡូវនេះ​បាន​គ្រង​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​សម្រាប់​ចម្លាក់​ឈើ​គ្រញូង​ធំ​បំផុត​របស់​ពិភពលោក​។ 

​    ​តួខ្លួន​ភាគច្រើន​របស់ Oriental Lion រក្សាបាន​នូវ​សាច់​ឈើ​ដើម​របស់​ឈើ​គ្រញូង លើកលែងតែ​ក្បាល ក្រ​ញ៉ាំ និង​កន្ទុយ​ប៉ុណ្ណោះ ដែល​ត្រូវគេ​ខាត់ និង​ប៉ូ​លា​។ ទោះយ៉ាងណា គេ​មិនទាន់​ច្បាស់​ថា​តើ​ឈើ​គ្រញូង​នេះ​មាន​ប្រភពពី​ចិន​ឬ​យ៉ាងណាទេ​។​

​    ​តាំងពី​បុរាណ​មក សត្វ​តោ​តំណាងឱ្យ​ភាពរុងរឿង អំណាច និង​ភាព​អស្ចារ្យ​ក្នុងប្រទេស​ចិន​។ គេ​ក៏​ជឿ​ដែរ​ថា​រូប​តោ​អាច​បណ្តេញ​ព្រលឹង​បិសាច ហេតុនេះហើយ​បានជា​គេ​ឧស្សាហ៍​សង្កេតឃើញ​រូប​តោ​នៅតាម​ទ្វារ​វាំង លំនៅដ្ឋាន​របស់​មន្ត្រី ព្រះវិហារ និង​ផ្នូរខ្មោច​។ ដូច្នេះ​វា​គ្មានអ្វី​ចម្លែក​ទេ ដែល​ប្រជាជន​នៅ​ក្រុង​វូ​ហាន​នាំគ្នា​ស្វាគមន៍​រូបសំណាក​តោ​ដ៏​ធំ​នេះ​មកកាន់​ទីក្រុង​របស់ខ្លួន​។ 

​    ​តាម​ដឹង ឈើ​គ្រូ​ញូ​ង​ដែលមាន​ប្រភព​ចេញពី​អាស៊ីអាគ្នេយ៍​អាច​លក់បាន​ថ្លៃ ៥០.០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​ឯណោះ​៕  

adverise with khmeread
ប្រភព៖ OTC

អ្នកនឹងចូលចិត្ត

មតិយោបល់