Untitled 1

ប៉ូលិស​ខេត្តកំពត​ឃាត់ ​២ ​នាក់​ឆបោក​ម៉ូតូ ​និង​ម្នាក់ទៀត​ចែកចាយ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ៣ ​នាក់​ក្នុង​២​ករណី​ផ្សេងគ្នា​គឺ​ ២​ នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​ម៉ូតូ ​និង​ប្រើប្រាស់​គ្រឿងញៀន​ស្រុក​ជុំ​គី​រី និង ម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​នៅ​ក្រុង​កំពត។​

    ករណី​ទី​១- ប៉ូលិស​ស្រុក​ជុំ​គី​រី នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង៣ ​និង​៣០​នាទី រសៀល​បាន​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន និង​ឆបោក​ម៉ូតូ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ ​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ ម៉េង ដុ​ច ភេទ​ប្រុស អាយុ២៤​ឆ្នាំ និង​២.​ឈ្មោះ ឈឿន ឈាន់ ភេទ​ប្រុស អាយុ២៥​ឆ្នាំ  អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គី​រី។ បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់។​

    ករណី​ទី​២-​ប៉ូលិស​ក្រុង​កំពត នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ​និង​៣០​នាទី បាន​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ដកហូត​ថ្នាំញៀន​បាន​ចំនួន ០៣ ​កញ្ចប់ (​ធំ​ចំនួន ០២​កញ្ចប់ និង​តូច ០១​កញ្ចប់​)។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អាក់ តួ ភេទ​ប្រុស អាយុ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា ឃុំ​ទឹកថ្លា ស្រុក​សេរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី​ច្បាប់៕

មតិយោបល់