adverise with khmeread Untitled 1

អ្នកវិទ្យាសាស្ត្រ​ថត​បាន​ត្រី​មាន​ជើង​ដ៏​កម្រ​នៅ​បាតសមុទ្រ​!

    ​នៅ​បាតសមុទ្រ​ជ្រៅៗ​គឺ​ពិបាក​នឹង​ចុះទៅ​រុករក​ណាស់ ដូច្នេះ​អ្វីដែល​យើង​មិនដែល​បានឃើញ​ពីមុនមក​នៅ​ទីនោះ​ច្បាស់​ជាមាន​ច្រើន ជាពិសេស​សត្វ​ប្លែកៗ​និង​អស្ចារ្យ​បំផុត​នានា​។​

​    ​អំឡុងពេល​ការស្វែងរក​របស់ NOAA Okeanos នៃ​តំបន់ Mona Canyon ឆ្នេរសមុទ្រ Puerto Rico ត្រី​ចម្លែក Oceano Profundo ត្រូវបាន​គេ​ថត​នៅបាន​នៅ​បាតសមុទ្រ​ផ្ទាល់​តែម្ដង​។ Pink Frogmouth ឬ Chaunax គឺជា​ត្រី​មួយ​ប្រភេទ​ប្រើ​ជើង​សម្រាប់​ដើរ​នៅ​បាតសមុទ្រ​។​

​    ​ត្រី​នេះ​វា​រស់នៅ​បាតសមុទ្រ​នៅ​ជម្រៅ​ប្រមាណ ២០០ ម៉ែត្រ ហើយ​ត្រូវបាន​គេ​ចងក្រង​ជា​ឯកសារ​ថា​មាននៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក និង​មេ​ឌី​ទែ​រ៉ា​ណេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់