adverise with khmeread 1

ស្រី​ស្អាត​អាយុ ១៩ ឆ្នាំ​ដែលជា​សត្រូវ​របស់​វ្ល៉ា​ឌី​មៀរ ពូ​ទីន បើកឡាន​ប្រណាំង​គ្នា​ធ្លាក់​បឹង​ស្លាប់ នៅ​ប្រទេស​ស្វ៊ី​ស​

​    ​នាង Diana Lebedeva ដែល​ធ្លាប់ជា​ផ្នែក​មួយ​នៃ "​យុវជន​មាស​" របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​ស្លាប់ បន្ទាប់ពី​រថយន្ត BMW ពណ៌​ខ្មៅ​របស់​នាង​បើក​ធ្លាក់​ផ្លូវ រួច​រអិល​ចូល​បឹង​មួយ​។ 

​    ​នារី​ដ៏​ស្រស់ស្អាត​អាយុ ១៩ ឆ្នាំ ដែល​មិត្តភក្តិ​និយម​ហៅថា Lady Di ជា​ចៅស្រី​របស់​ធនាគារិក លោក Platon Lebedev អាយុ​៥៩​ឆ្នាំ ដែល​ជាប់គុក ១១​ឆ្នាំ​ពីបទ​គេចវេះ​ពន្ធ លាង​លុយ និង កេង​បន្លំ​ថវិកា​។ 

​    ​ករណី​ព្រហ្មទណ្ឌ​របស់លោក Lebedev ត្រូវបាន​លោកខាងលិច​មើលឃើញថា​ជា​ចេតនា​នយោបាយ​សុទ្ធសាធ​។ 

​    ​នាង Diana Lebedeva បាន​កំពុង​ជិះ​ក្នុង​រថយន្ត BMW X6 ដែល​បើ​បរ​ដោយ​មិត្ត​របស់​នាង ឈ្មោះ Azer Yagubov អាយុ ២៣ ឆ្នាំ ដែល​ស្លាប់​ផងដែរ​នៅ​បឹង​មួយ​នៃ​ប្រទេស​ស្វ៊ី​ស​ប៉ែក​ខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ វិច្ឆិកា​។ 

​    ​សាកសព​អ្នក​ទាំងពីរ​ត្រូវបាន​ស្រង់​ចេញពី​បឹង Lugano បន្ទាប់ពី​រថយន្ត​រប​ស់​នាង​បាន​បុក​ប៉ា​រ៉ា​ស​បាំង​ស្ពាន រួច​ធ្លាក់​ចូលក្នុង​បឹង​តែម្តង​។ របាយការណ៍​ដែល​មិនទាន់​បញ្ជាក់​ផ្លូវការ​មួយ​អះអាងថា រថយន្ត​របស់​នាង​បាន "​បើក​ប្រណាំង​គ្នា​"​។​

​    ​នាង Diana Lebedeva ដែលជា​អ្នក​ស្នង​មរតក​ពី​ជីតា ត្រូវបាន​ចាត់ទុកជា​យុវជន​លេចធ្លោ​បំផុត​ក្នុងចំណោម "​យុវជន​មាស​" របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។ នាង​ចូលចិត្ត​ម៉ូត​ទាន់សម័យ និង​ជួបជុំ​ជាមួយ​មិត្តភក្តិ​។ 

​    ​ជីតា​របស់​នាង​ធ្លាប់ជា​ជំនួយការ​ជំនិត​របស់​អតីត​មហាសេដ្ឋី និង​ជាស​ត្រូវផុត​លេខ​របស់​ពូ​ទីន គឺ​លោក Mikhail Khodorkovsky ប្រធាន​ក្រុមហ៊ុន​ប្រេង Yukos ដែល​ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី​ចោទប្រកាន់​ពីបទ​ល្មើស​ផ្សេងៗ​រួច​ចាប់​ដាក់គុក​៕ 

ប្រភព៖ ដេលីស្តា

adverise with khmeread

មតិយោបល់