adverise with khmeread Untitled 1

ម្តាយ​រូបនេះ​គ្រាន់តែ​បំបៅ​ដោះ​ឱ្យ​កូន​អ្នកដទៃ​សោះ អ៊ី​ន​ធឺ​ណេ​ត​នាំគ្នា​វឹកវរ​

    ​ម្ដាយ​គ្រប់រូប​មាន​សិទ្ធិ​ក្នុងការ​បំបៅកូន​តាម​សារ​ធារ​ណៈ​មិន​ថា​ទីណា​ឬ​កន្លែង​ណា ដើម្បីឱ្យ​កូន​របស់​ពួកគេ​បាន​លូតលាស់​។​

​    ​ដូច​ករណី​លោកស្រី Rebecca Wanosik ដែលមាន​ប្ដី​ឈ្មោះ Anthony ពួកគេ​មានកូន​ប្រាំមួយ​នាក់​ទៅហើយ ដោយ​ក្នុងនោះ​នៅមាន​ម្នា​ក់នៅ​មិនទាន់​លែង​ដោះ​នៅឡើយ​ទេ​។​

​    ​កាលពី​ថ្មីៗ​នេះ Rebecca បាន​ផុស​រូបភាព​មួយ​នៅលើ FB បង្ហាញ​ពី​ការ​បំបៅ​ទារក​ម្នាក់ ដែល​មិនមែនជា​កូន​របស់គាត់​ទេ​។​

​    ​វា​មិនជា​បញ្ហា​ថា​កូន​អ្នកដទៃ​ទេ សំខាន់​គាត់​មានទឹក​ចិត្តល្អ​ដែល​ចេះ​ចែករំលែក​ការថែទាំ​ទារក​ដោយ​ការ​បំបៅ​ដោះ​នោះ​ទៅ​ទារក​ផ្សេងទៀត​។​

​    ​ផ្ទុយទៅវិញ បន្ទាប់ពី Rebecca ផុស​រូបភាព​នៅ​បណ្ដាញ​សង្គម ដែលមាន​អ្នក​ស៊ែរ​រហូត​ទៅដល់​ជាង ៨ ម៉ឺន​ដង និង​អ្នក Like ជិត ២០ ម៉ឺន​ដង បាន​បង្កឱ្យមាន​ការផ្ទុះ​កំហឹង​ខ្លះ​ពី​សំណាក់​អ្នក​បញ្ចេញមតិ​ទៅវិញ​។​

​    ​ពួក​អ្នក​បញ្ចេញមតិ​ទាំងនោះ​បានបង្ហាញ​អារម្មណ៍​អវិជ្ជមាន​របស់ Rebecca ដោយសារ​ចង់​អួត​ពី​ដើមទ្រូង​ដ៏​ធំ​របស់គាត់​នៅលើ​បណ្ដាញ​សង្គម​។ ពួកគេ​បាន​លើកឡើងថា Facebook អាច​ប្លុក​លោកស្រី​ចោល​បាន​ដោយសារ​វា​ជា​រូបភាព​ផ្លូវភេទ​។​

​    ​ហើយ​អ្នក​ខ្លះទៀត​បាន​និយាយថា "​គួរតែ​រក​អ្វី​បាំង​ទៅ​! គ្មាន​នរណា​ចង់ឃើញ​ដើមទ្រូង​របស់​អ្នកឯង​ទេ​។ នេះ​គឺជា​ហ្វេ​ស​ប៊ុ​ក សិច​ប៊ុ​ក​ទេ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់