adverise with khmeread 1

ដំណឹងអាក្រក់សម្រាប់ប្រិយមិត្តហង្សក្រហម! Philippe Coutinho របួសជើងហើយ

    ​សុបិន​អាក្រក់​ដែល​ប្រិយមិត្ត Liverpool មិន​ចង់ឃើញ បានកើត​ឡើង​ហើយ​!

​    ​ហង្ស​ក្រហម Liverpool បាន​ជួប​បញ្ហា​ប្រឈម​បញ្ហា​របួស​មួយទៀត បន្ទាប់ពី Philippe Coutinho ត្រូវបាន​សែង​ចេញពី​ការប្រកួត​ក្នុងជំនួប​ជាមួយនឹង​ឆ្មា​ខ្មៅ Sunderland កាលពី​យប់មិញ​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង Didier Ndong នៅឯ​ដើមការ​ប្រកួត ខណៈដែល​គាត់​បាន​ព្យាយាម​ទាត់​បាល់ ដែល​ធ្វើ​គ្រិច​កែងជើង​។​

​    ​ភ្លាមៗ​គាត់​បាន​ហៅ​ឱ្យមាន​ការសង្គ្រោះ​ព្យាបាល ខណៈ​ដែលមាន​ស្នែង​សែង​អ្នករបួស​បាន​នាំចូល​ទៅក្នុង​ទីលាន​ផងដែរ​។​

​    ​ជើង​ស្តាំ​របស់ Coutinho ត្រូវបាន​ប៉ង់​ស៊ីម៉ង់ត៍ រួច​សែង​ចេញ ខណៈដែល Divock Origi ត្រូវបាន​ប្តូរ​ចូលទៅក្នុង​ការប្រកួត​សម្រាប់​ជំនួស​តំណែង​របស់គាត់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់