adverise with khmeread 1

កីឡាករ Real Madrid ពាក់ឈុតផលិតពីកាកសំណល់ប្លាស្ទិកអណ្តែតលើសមុទ្រយប់មិញ គ្រាន់តែភ្លៀងមួយមេ រលុបឡូហ្គោក្លិប និងម្ចាស់ឧបត្ថម្ភពីលើអាវអស់រលីង

    ​ឈុត​ឯកសណ្ឋាន​ដ៏​ពិសេស​របស់​អធិរាជ​ស Real Madrid សម្រាប់​ជំនួប​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ជាមួយនឹង Sporting Gijon បានធ្វើឱ្យ​អ្នកគាំទ្រ​ឆ្ងល់​ថា​បាត់​អ្វី​ពីលើ​អាវ​។

​    ​កូនក្រុម​របស់លោក Zinedine Zidane បានបង្ហាញ​មុខ​ក្នុង​ឯកសណ្ឋាន ដែល​បាន​ផលិតឡើង​ពី​សំណល់​ប្លា​ស្ទិ​ក​កែច្នៃ​ឡើងវិញ​សម្រាប់​ការប្រកួត​នៅឯ​ទឹកដី Bernabeu ហើយ​វា​បានធ្វើឱ្យ​ប្រិយមិត្ត​ជាច្រើន​មាន​មន្ទិល​សង្ស័យថា​តើ​ហេតុអ្វី​ក៏​មិនឃើញ​ម្ចាស់​ឧបត្ថម្ភ Fly Emirates នៅលើ​អាវ​នោះ​អ៊ីចឹង​។

​    ​ឯកសណ្ឋាន​របស់​អធិរាជ​សត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​សម្ភារៈ​កីឡា Adidas ដែល​បាន​បើក​ដំណើរការ​ចេញផ្សាយ​ឯកសណ្ឋាន​ថ្មី​របស់ខ្លួន ដែល​បង្កើតឡើង​ពី​ក្រុមហ៊ុន Parley Ocean Plastic ។​

​    ​Parley ប្រើប្រាស់​សំណល់​ប្លា​ស្ទិ​ច​ពី​សមុទ្រ​កែច្នៃ​ឡើងវិញ ដែល​គេ​ប្រមូលបាន​ពី​សមុទ្រ​ម៉ា​ល់​ឌី​វ​។​
​    ​
​    ​អាវ​របស់ Real គឺ​មិនបាន​បោះ​ពុ​ម្ភ​មកជា​មួយ​ស្លាក​សញ្ញា​តំណាង​ក្លឹប​នោះទេ ប៉ុន្តែ​ម្ចាស់​ឧបត្ថម្ភ Fly Emirates ត្រូវបាន​បោះ​ពុ​ម្ភ​មកជា​មួយ​ដោយ​មើលទៅ​មិន​ច្បាស់​ទេ ដោយសារតែ​មេឃ​ភ្លៀង​មួយ​ទទឹកជោគ រលុប​ឡូហ្គោ​។ ហើយ​បើ​មើល​មួយ​ភ្លែត​គេ​ស្មានតែ Real ពាក់អាវ​យឺត​សទា​ត់បាល់​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ Mirro

មតិយោបល់