1

​ជប៉ុន​ណែនាំ​ប្រជាជន​ឱ្យ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ពី​ជាតិ​វិទ្យុសកម្ម ប្រសិនបើ​គីម​ជុង​អ៊ុន​ព្រលែង​នុយក្លេអ៊ែរ​ចូល​ជប៉ុន​

​    ​ប្រជាជន​ជប៉ុន​ត្រូវបាន​ណែនាំ​ពី​របៀប​រួច​រស់​ជីវិត​ពី​ការវាយប្រហារ​នុយក្លេអ៊ែរ​បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ពី​ប្រទេស​កូរ៉េខាងជើង និង​រុស្ស៊ី​។​

​    ​កាលពីពេល​ថ្មីៗ​នេះ ភាព​តានតឹង​កំពុង​កើនឡើង​ជាមួយ​ប្រទេស​រុស្ស៊ី​ជុំវិញ​ការដាក់​ពង្រាយ​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កោះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ហើយ​កាលពី​ម្សិលមិញ​មាន​ដំណឹង​លេច​ឮថា ជប៉ុន​កំពុង​តែមាន​សម្ពាធ​មួយទៀត​ខណៈ​លោក​គីម​ជុង​អ៊ុន​នឹង​បន្តធ្វើ​តេស្ត​អាវុធ​របស់ខ្លួន​។​

​    ​ដោយហេតុ​នេះហើយ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ​អា​បេ កូនសៀវភៅ​ផ្សព្វផ្សាយ​ជាច្រើន​ក្បាល​ត្រូវបាន​បោះពុម្ព ដោយ​ណែនាំ​ប្រជាជន​ពីអ្វី​ដែល​ត្រូវធ្វើ​ក្នុព្រឹត្តិការណ៍​វាយប្រហារ​នុយក្លេអ៊ែរ ជាមួយ​ប្រជាជន​ត្រូវបាន​ជំរុញ​ឱ្យទៅ​ជ្រក​ក្រោម​ផ្សារ​ទំនើប​។​

​    ​កូនសៀវភៅ​ណែនាំ​ពី​របៀប​រួច​រស់​ជីវិត​អាច​ទាញ​យកបាន​ពី​វេ​ប​សាយ​ការពារ​ជន​ស៊ី​ល​របស់​ជប៉ុន​។​

​    ​យោងតាម​វេ​ប​សាយ The Sun សៀវភៅ​នោះ​មាន​ចំណងជើង​ថា "​ការពារ​ខ្លួនឯង​ពី​ការវាយប្រហារ​ប្រដាប់អាវុធ និង​អំពើ​ភេរវកម្ម​"​។ សៀវភៅ​នេះ​ក៏បាន​គូសបញ្ជាក់​ពី​វិធានការ​បន្ទាន់​ក្នុង​ព្រឹត្តិការណ៍​ដែល​មី​ស៊ី​ល​ត្រូវបាន​បាញ់​ដាក់​ប្រទេស​នេះដែរ​។​

​    ​ក្រៅតែពី​ចូលទៅ​ជ្រក​ក្នុង​ផ្សារ​ទំនើប សៀវភៅ​នោះ​ក៏បាន​ណែនាំ​ឱ្យ​មនុស្ស​ទៅ​ជ្រក​នៅក្រោយ​ជញ្ជាំង​ក្រាស់ៗ​ដើម្បី​ចៀសវាង​ចំហាយ​វិទ្យុសកម្ម ឬ​ការរង​របួស​ធ្ងន់ធ្ងរ​ពី​ការផ្ទុះ​ណាមួយ​។​

​    ​ទីភ្នាក់ងារ​លទ្ធកម្ម បច្ចេកវិជ្ជា និង​ភស្តុភារ​របស់​ក្រសួងការពារជាតិ​ជប៉ុន​ក៏បាន​ដំឡើង​ជើង​ទម្រ​ប្រឆាំង​មី​ស៊ី​ល​ក្នុង​ក្រុង​តូ​ក្យូ និង​កំពុង​ពិចារណា​ប្រើប្រាស់​អាវុធ​ឡាស៊ែរ​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​សល​៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់