Untitled 1

មានគំនុំ! កាប់មួយពូថៅដេកពេទ្យ

    ស្វាយរៀង ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឃាត់ខ្លួន​ជនដៃដល់​ម្នាក់​បន្ទាប់ពី​ប្រើ​អំពើហិង្សា​យក​ពូថៅ​កាប់​លើ​បុរស​ម្នាក់​របួសធ្ងន់​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលាម៉ោង​៩ ​និង​៣០​នាទី នៅផ្ទះ​ជួល​របស់ ឈ្មោះ ហេង ណើ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ស្ថិតក្នុង​ភូមិ​តា​បិ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ សោម សំអាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ទូល​សាលា ឃុំ​ជ្រុង​ពពែ​ល ស្រុក​រំដួល ខេត្តស្វាយរៀង បាន​យក​ពូថៅ កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ច​ន បូ​រិ​ន​( ហៅ​ជា ) ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មក​សំណង់ ​មាន​ទីលំនៅ​ភូមិ​ពោធិ៍​ថ្មី​ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ត្រង់​មុខ​ផ្នែក​ខាងឆ្វេង។ ​មូលហេតុ​ដោយសារ​មាន​គំនុំ​នឹង​គ្នា។​

    បច្ចុប្បន្ន​ជន​ស​ង្ស័​យត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់។ ​ចំណែកឯ​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្តស្វាយរៀង៕

មតិយោបល់