adverise with khmeread Dscn6026

ឃាត់បុរសម្នាក់ពីបទប៉ងរំលោភកុមារីអាយុ១២ឆ្នាំនិងចោរលួចគោ៤ក្បាល

   កំពត ៖ យប់មិញនេះនៅខេត្តកំពតមានសភាពការណ៍២លើកកើតឡើងគឺប៉ូលិសឃាត់បុរសម្នាក់ពីបទប៉ងរំលោភសេពសន្ធវ:លើកុមារីអាយុ១២ឆ្នាំនិងមានករណីពួកចោរមួយក្រុមលួចសត្វគោអ្នកស្រុកអស់៤ក្បាលទាំងយប់កណ្តាលអាធ្រាត្រហើយសមត្ថកិច្ចមិនទាន់ចាប់បានពួកចោរនៅឡើយ ។
    ១-បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦មករាឆ្នាំ២០១៦ពីបទប៉ុនប៉ងរំលោភ សេពសន្ធវ:លេីនីតិជន។
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ កប សំអាតភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិត្រពាំងត្នោត ឃំុដំបូកខ្ពស់ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកជនរងគ្រោះឈ្មោះស-រ ភេទស្រីអាយុ១២ឆ្នាំនៅភូមិបោះខ្ទុម ឃំុដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។ ករណីនេះប៉ូលិសបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ។
    គួររំលឹកថា កាលពីថ្ងៃទី១៣មករាឆ្នាំ២០១៦ប៉ូលិសស្រុកបន្ទាយមាសបានឃាត់ខ្លួនបុសម្នាក់ពីបទប៉ុនប៉ងរំលោភសេពសន្ធវ:លើកុមារីអាយុ៩ឆ្នាំដែលបានប្រព្រឹត្តធ្វើកាលល្ងាចថ្ងៃទី១២មករាឆ្នាំ២០១៦ នៅភូមិព្រៃតាព្រិត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះឈឹង សារ៉ាតហៅទីភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិត្រាំសសរ ឃុំសំរោងលេី ស្រុកបន្ទាយមាស ខេត្តកំពតត្រូវបានតុលាការឃុំខ្លួនរួចហើយ ។
    ២- នាវេលាម៉ោ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧មករាឆ្នាំ២០១៦ មានករណីចោរលួចគោអស់៤ក្បាល នៅភូមិក្រសាំងឃំុចំបីុ ស្រុក
អង្គរជ័យ ខេត្តកំពត ។
    ប៉ូលិសនិយាយថា ម្ចាស់គោឈ្មោះនី  រឿនភេទប្រុសអាយុ៥៣ឆ្នាំរស់នៅ
ភូមិក្រសាំង ឃំុចំបីុ ស្រុកអង្គរជ័យ អស់គោ ៤ក្បាល(មេគោ១ក្បាល កូនញី ១ក្បាលនិងឈ្មោល២ក្បាល )។
    ករណីនេះប៉ូលិសកំពុងធ្វើការស្រាវជ្រាវ ៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់