Unnamed %282%29

បាក់​ដី​សង្កត់​លើ​អេ​ស្កា ​និង​រថយន្ត​ស្លាប់​មនុស្ស ​២ ​នាក់​

    ប៉ៃលិន ៖ មាន​ករណី​បាក់​ដី​សង្កត់​ទៅលើ​រថយន្ត​ម៉ាក់​អេស្កាវ៉ាទ័រ និង​រថយន្ត​ដឹក​ដី​ម៉ាក់ FUSO បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ២​ នាក់ នៅ​ចំណុច​កាយ​ដី​ស្ថិត​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោងជាង​៥​ល្ងាច​មិញ។​

    ប៉ូលិស​និ​យា​ថា ជនរងគ្រោះ​ទីមួយ​ឈ្មោះ ឈៀវ ភេទ​ប្រុស អាយុ១៩​ឆ្នាំ និង​ទី​ពីរ​ឈ្មោះ ធី រដ្ឋា អាយុ២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ​ចំណែក​រថយន្ត​ទាំងពីរ​បាន​ជីកដី​កកាយ​យក​ឡើង​មកវិញ​ទាំងយប់​តែម្តង៕​

មតិយោបល់