adverise with khmeread Untitled 1

ប៉ូលិស​ស្រុក​ត្បូង​ឃ្មុំ បញ្ជូន​ចោរលួច​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​

    ត្បូងឃ្មុំ ៖ ប៉ូលិស​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃស្អែក​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​ពីបទ​លួច​ម៉ូតូ​នៅ​ថ្ងៃទី​២៥ ​វិច្ឆិកា ២០១៦​ វេលា​ម៉ោង​ប្រហែល​៧ ​និង​៥០​នាទី យប់​នៅ​ចំណុច​ផ្ញើ​កង់​ម៉ូតូ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កំសាន្ត​អា​ស៊ុ​ណា ដែលមាន​ទីតាំងនៅ​ភូមិ​វាល​កណ្តៀង ឃុំ​ជប់ ស្រុក​-​ខេត្ត​ត្បូង​ឃ្មុំ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លឹម វៃ ភេទ​ប្រុស អាយុ៥៣​ឆ្នាំ នៅ​ភូមិ​ដីឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្នុងខណៈពេល កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ក្នុងករណី​លួច​ម៉ូតូ​ម៉ាក​ហុងដា​សង់​ទ្រី​ម​០១៦ ​ពណ៌​ខ្មៅ​ ស្លាកលេខ​ត្បូងឃ្មុំ ​1C- 5587​ នៅ​កន្លែងផ្ញើកង់​ម៉ូតូ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កំសាន្ត​អា​ស៊ុ​ណា ដែលមាន​ទីតាំងនៅ​ភូមិ​វាល​កណ្តៀង ឃុំ​ជប់ ស្រុក​ត្បូង​ឃ្មុំ។​

    ប៉ូលិស​បាន​ដកហូត​បាន ដង​សោ​អក្សរ​T ចំនួន​១, ​ផ្លែ​កាច់​សោ​ចំនួន​៣ និង​ប្រដាប់​​កឹ​ប​ក្រដាស់​ចំនួន​១។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ សាកសួរ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​វិនិច្ឆ័យ​តាមច្បាប់៕

adverise with khmeread

មតិយោបល់