adverise with khmeread Untitled 1

ស្កាត់ពីភ្នំពេញទៅលេងទឹក​នៅ​តំបន់​ក្បាលឆាយ​...​ឡើងមក​វិញ​បាត់​ឡាន​

    ព្រះសីហនុ ៖ រថយន្ត​មួយគ្រឿង​ម៉ាក​បា​ឡែ​នព​ណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AH 2423 បាន​បាត់​ពី​ចំណុច​តំបន់​ក្បាលឆាយ​កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃ​២៦ ​វិច្ឆិកា​ ម្សិលមិញ​ ក្នុងពេលដែល​ម្ចាស់​រថយន្ត​ជា​អ្នករស់នៅ​រាជធានី​ភ្នំពេញ​ទុក​រថយន្ត​នៅ​ខាង​លើ​កាលពី​ម៉ោង​ប្រហែល​ជាង ១០​ ព្រឹកហើយ​ចុះ​មុជទឹក​។​

    សមត្ថកិច្ច​គ្រប់ផ្នែក​កំពុង​ជួយ​ស្រាវជ្រាវ​រក និង​ថា​ប្រសិន​មាន​អ្នក​ប្រទះ​ឃើ​ញ​សូមជួយ​ជូនដំណឹង​មក​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ឬ​ទូរ​ស័ព្ទមក​លេខ​ម្ចាស់​រថយន្ត ​093534567​។​

    ម្ចាស់​រថយន្ត​ឈ្មោះ ​រិ​ន ប៊ុ​ន្នី ​ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ ​មាន​ទីលំនៅ​ផ្ទះ​លេខ​២៦៥ ភូមិ​ចុង​ថ្នល់​ខាងលិច  សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ហើ​យ​អ្នករួមដំណើរ​ក្នុង​រថយន្ត​មាន​គ្នា​ចំនួន​៤​នាក់​ផ្សេងទៀត​។​

    ប្រភព​បន្តថា អ្នករួមដំណើរ​១.​ឈ្មោះ កែម ​សេង​ហ៊ាន ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជា​ប្រព​ន្ធ​ជនរងគ្រោះ, ២.​ឈ្មោះ​ ផាត​ ​ភា​រ៉ា ​ភេទ​ប្រុស ​អាយុ៣៣​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ទីលំនៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​, ៣.​ឈ្មោះ ​លី ​អ៊ូ​ឡាយ ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ទីលំនៅ​ភូមិ​បុសខ្នុរ​ ឃុំបុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​ និង​៤.​ឈ្មោះ ​ឡុង​ ​សុ​ភី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ទីលំនៅ​ផ្សារ​បាន​លុង ​ខេត្ត​រតនគីរី​៕

adverise with khmeread

មតិយោបល់