adverise with khmeread 011111

នរណា​យល់​អារម្មណ៍​នេះ​! ម្តាយកូន​បួនរូប​នេះ​កំពុង​អត់លុយ​ចេញថ្លៃ​ព្យាបាល​ប្តី​ផង ស្រាប់តែ​បាន​ភ្ញៀវ​ឱ្យ​លុយ​ធីប​ដល់​ទៅ ១២.០០០ ដុល្លារ​

    ​ម្តាយកូន​បួន​ឈ្មោះ Jessica Reboredo ពុំមាន​ពេលវេលា​ច្រើន​សម្រាប់​ឱ្យ​ខ្លួនឯង​នោះទេ​។ គាត់​យក​ពេល​មើល​ថែកូន ដែលមាន​អាយុ ៦ ឆ្នាំ​ចុះក្រោម​ទាំង ៤ នាក់​របស់គាត់ និង​ថែមទាំង​ត្រូវ​ចំណាយពេល​មើលថែ​ប្តី​ឈឺ​នៅ​មន្ទីរពេទ្យ​ទៀតផង​។ ស្វាមី​គាត់​មាន​ឈ្មោះថា Robert​។​

​    ​Robert ទើបតែ​មាន​អាយុ ២៥ ឆ្នាំ​ទេ បានកើត​ជំងឺមហារីក​ពងស្វាស​។ ឥឡូវ​វា​បាន​រីក​រាលដាល​ដល់​សួត​របស់គាត់​ហើយ​។ ដោយសារ​ស្ថានភាព​បែបនេះ គាត់​មិនអាច​ទៅផ្ទះ​បានទេ គឺ​មានតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យក្រុង Los Angeles តែប៉ុណ្ណោះ​។ 

​    ​Jessica Reboredo ដែល​ធ្វើការ​ជា​អ្នកបម្រើ​នៅ​ភោ​ជី​យ​ដ្ឋា​ន Las Vegas Chili’s បាន​ទៅ​មើលថែ​ប្តី​រៀងរាល់ថ្ងៃ នៅ​មន្ទីរពេទ្យ ដែល​ស្ថិតនៅ​រាង​ឆ្ងាយ​បន្តិច​ពី​កន្លែងធ្វើការ​របស់គាត់​។ ដោយសារ​លុយ​កាន់តែ​ខ្សត់​ទៅៗ គាត់​លែងមាន​លទ្ធភាព​ចេញ​សោហ៊ុយ​ធ្វើដំណើរ​ទៅ​មើល​ប្តី​នៅ​មន្ទីរពេទ្យ​។  

​    ​ប៉ុន្តែ​អ្វីដែល Jessica Reboredo មិនបាន​ដឹង​នោះ​គឺថា មិត្ត​របស់គាត់ ឈ្មោះ Kim បាន​សង្កេត​ដឹង​ពី​ស្ថានភាព​លំបាក​របស់​គ្រួសារ​គាត់ និង​បាន​ចេញមុខ​ជួយ រួមទាំង​ក្រុមការងារ​កម្មវិធី Surprise Squad របស់​ប៉ុស្តិ៍​ទូរទស្សន៍  Fox 5 ផងដែរ​។ 

​    ​ក្នុង​វីដេអូ​ខាងក្រោម សមាជិក​ក្រុមការងារ​នៃ​កម្មវិធី Surprise Squad បាន​បន្លំ​ខ្លួន​ជា​ភ្ញៀវ​ក្នុង​ភោជនីយដ្ឋាន​របស់ Jessica​។ Jessica បាន​រ៉ាយរ៉ាប់​ប្រាប់​ភ្ញៀវ​ក្នុង​ភោជនីយដ្ឋាន​អំពី​ការលំបាក​ដែល​ខ្លួន​កំពុង​ជួបប្រទះ និង​ប្តី​កើត​ជំងឺ​របស់គាត់​។ ភ្ញៀវ​ទាំងនោះ​មាន​អារម្មណ៍​ក្តុកក្តួល​អាណិត​នាង​ជា​ពន់ពេក ហើយ​បាន​ប្រាប់​ឱ្យ​នាង​ទុក​លុយ​ថ្លៃ​អាហារ​ទាំងអស់​ចុះ មិនបាច់​អាប់​មកវិញ​ទេ​។ 

​     ពេល Jessica ឃើញ​លុយ​ធីប​របស់​ភ្ញៀវ នាង​រំភើបចិត្ត​ពេក​មិនដឹង​ជា​ត្រូវ​ថ្លែងអំណរគុណ​ដោយ​របៀប​ណា​។ 

​    ​ភ្ញៀវ​ខ្លះ​ឱ្យ​លុយ​ធីប​គាត់​ចំនួន ១០០ ដុល្លារ ខ្លះ ២០០ ដុល្លារ និង​ខ្លះទៀត ៣០០ ដុល្លារ រហូតដល់ ១០០០ ដុល្លារ​ក៏មាន​។ 

​    ​បន្ទាប់មក Monica Jackson មកពី​ក្រុមការងារ Surprise Squad បានធ្វើឱ្យ Jessica រឹតតែ​ភ្ញាក់ផ្អើល​ជាមួយ​កញ្ចប់​ទឹកប្រាក់ ១០.០០០ ដុល្លារ រថយន្ត​សម្រាប់​ដឹក​នាង​ទៅ​មើល​ស្វាមី​ទៅវិញទៅមក​ពី​មន្ទីរពេទ្យ និង កន្លែង​ស្នាក់នៅ​សមរម្យ​ក្នុង​មន្ទីរពេទ្យ ពេល​គាត់​ស្ថិតនៅ​ជាមួយ Robert​។​

​    ​Jessica បាន​និយាយថា "​ខ្ញុំ​មិនដឹង​ធ្វើ​អ្វី​នោះទេ​។ ខ្ញុំ​គិតថា​មានតែ​ខ្ញុំ​និង​គ្រួសារ​តែប៉ុណ្ណោះ ដែល​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​ក្តីសង្ឃឹម និង​ក្តី​សុបិន និង​ព្យាយាម​នាំ​ឪពុក​ត្រឡប់មកផ្ទះ​វិញ​។ រឿង​សំខាន់បំផុត​ដែល​ខ្ញុំ​ត្រូវធ្វើ​គឺ​រឹងប៉ឹង​ឡើង និង​រក្សា​ស្នាមញញឹម​ជានិច្ច ព្រោះ​ដរាបណា​អ្នក​ញញឹម អ្នក​ពិតជា​អាច​ហែល​ឆ្លង​ការលំបាក​បាន​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់