adverise with khmeread Untitled 1

ក្រុម​តារា​សម្តែង​ប៉ុស្តិ៍​លេខ ៣ ថៃ​រួមទាំង​តួ​ល្បី Mark Parin បញ្ជា​អង្គរក្ស​វាយ​និស្សិត​ម្នាក់​បាក់ឆ្អឹង​ចម្រុះ បាក់ធ្មេញ ២ ចូល​ពេទ្យ កំពុង​ផ្អើល​នៅ​ថៃ​

    ​និស្សិត​សាកលវិទ្យាល័យ​ម្នាក់​បាន​ចោទប្រកាន់​ក្រុម​តារា​ប្រចាំ​ទូរទស្សន៍​៣ បាន​បញ្ជា​ឱ្យ​អង្គរក្ស​របស់ខ្លួន​វាយដំ​មកលើ​ខ្លួន​ក្នុង​ទី​សារ​ធា​រណៈ​នៅ​ឈៀង​ម៉ៃ កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី​២៥ វិច្ឆិកា​។ នេះ​បើ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្ដិ៍​ចេញផ្សាយ​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា​។​

​    ​ការវាយដំ​នេះ​កើតឡើង​នៅ​ហាង​កាហ្វេ Malin Sky ក្នុង​ឃុំ​ឆាង​ផុ​ក ស្រុក​មឿង នៅវេលា​ម៉ោង​ប្រមាណ​ជា ១១ យប់ ថ្ងៃ​សុក្រ​។​

​    ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ Issarajnuwat Wankawisan អាយុ ២៣ ឆ្នាំ បាន​ប្រាប់​ប៉ូលិស​ថា​បាន​ទៅ​ភោជនីយដ្ឋាន​និង​ដើរ​តាម​សារ​ធារ​ណៈ​ម្នាក់ឯង​។ នៅពេល​គាត់​បាន​ទៅ​បន្ទប់ទឹក គាត់​បាន​អះអាងថា​ត្រូវបាន​រារាំង​ដោយ​អង្គរក្ស​ការពារ ៤ នាក់ និង​ប្រាប់​ឱ្យ​រង់ចាំ​ខាងក្រៅ ខណៈដែល​តារា​សម្ដែង​ប្រមាណ ៤ ទៅ ៥ នាក់​កំពុង​ប្រើប្រាស់​បន្ទប់ទឹក​នោះ​។​

​    ​តាម​របាយការណ៍​បង្ហា​ញ​ថា​ក្រុម​តារា​ទាំងនោះ​រួមមាន​តារា​សម្ដែង​ប៉ុស្ដិ៍​លេខ ៣ ដូចជា Mark Parin និង​មិត្ត​រួម​អាជីព​របស់គាត់​រួមមាន Nattaporn “Taew” Tameeruks, Nittha “Mew” Jirayungyurn និង  Lakana "Aum"  Wattanawongsiri​។​

​    ​និស្សិត​សាកលវិទ្យាល័យ Payap ឆ្នាំ​ទី ៤ រូបនេះ​បាន​និយាយថា គាត់​បាន​តវ៉ា​ថា អ្នកយាម​ទាំងនោះ​មិនគួរ​រារាំង ឬក៏​ឱ្យ​រង់ចាំ​នោះទេ ដោយសារ​វា​គឺជា​បន្ទប់ទឹក​សារ​ធារ​ណៈ​។ ហើយ​លោក Issarajnuwat ក្នុងចំណោម​តារា​ទាំងអស់នោះ​មាន​ម្នាក់​បាន​បញ្ចា​ឱ្យ​វាយដំ​មើលខ្លួន នៅពេល​ពួកគេ​ចេញពី​បន្ទប់ទឹក​នោះ​រួច​។​

​    ​មាន​អ្នក​ដើរកាត់​ទីនោះ​ព្យាយាម​ថត​វីដេអូ​ដែរ ប៉ុន្ដែ​ត្រូវបាន​រារាំង​ពី​សំណាក់​ក្រុម​អង្គរក្ស​ទាំងនោះ​។ និស្សិត​ម្នាក់​នោះ​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ Lanna ក្នុងស្រុក​មឿង​ដោយសារ​បុរស​ចិត្តល្អ​ម្នាក់​ឈ្មោះ Samaritan ហើយ​គាត់​ត្រូវរបួស​បាក់ឆ្អឹង​ច្រមុះ បាក់ធ្មេញ​ពីរ បាក់​ថ្គាម និង​មាន​បញ្ហា​របួស​ភ្នែក​៕

Mark Prin

Wattanawongsiri

Nattaporn

Nittha

ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់