1

Manchester United កំពុងរៀបចំបញ្ចប់លុយធំដើម្បីទាក់យក Dimitri Payet ពី West Ham

    ​បិសាច​ក្រហម Manchester United កំពុងមាន​គោលដៅ​ផ្ទេរ​យក​តារា​ឆ្នើម​ប្រចាំ​ក្លឹប​ញញួរ​ធំ West Ham កីឡាករ Dimitri Payet ។​

​    ​អ្នកចាត់ការ​ទូទៅ​ក្នុង​ទឹកដី Old Trafford លោក Jose Mourinho គឺមាន​ចំណាប់អារម្មណ៍​ខ្ពស់​ទៅលើ​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​បារាំង​រូបនេះ ហើយ​គាត់​បានដាក់​កីឡាករ​រូបនេះ​ជា​អទិភាព​ទីមួយ​របស់ខ្លួន ខណៈដែល​គាត់​ប៉ុនប៉ង​ដឹកនាំ​ក្រុម​របស់ខ្លួន​ចូលទៅក្នុង​ដំណើរ​ប្រជែង​ដ៏​ជាក់លាក់​មួយ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​Payet បាន​ចុះហត្ថលេខា​ថ្មី​ក្នុង​កិច្ចព្រមព្រៀង​តម្លៃ​ប្រាក់​ឈ្នួល​ចំនួន ១២៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ក្នុង​កុងត្រា​រយៈពេល​ប្រាំ​ឆ្នាំ​កាលពី​ខែកុម្ភៈ ខណៈដែល​ញញួរ​ធំ​នឹង​ចង់បាន​កញ្ចក់​ទឹកប្រាក់​យ៉ាងហោចណាស់​ចំនួន ៣៥​លាន​ផោន​សម្រាប់​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ​៕

ប្រភព៖ Mirror

មតិយោបល់