1

​អ្នក​នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន ព្រលឹងចុងសក់ ពេល​ឃើញ​ប៉ោង​ប៉ោង​ហោះ​ដេញតាម​ប្រៀប​បីដូច​ជាមាន​ខ្មោច​កំពុងកាន់​វា​

​    ​ប៉ោង​ប៉ោង​ពណ៌​ទឹកក្រូច​មួយ​នេះ​បាន​បន្លាច​បុគ្គលិក​មន្ទីរពេទ្យ​មួយកន្លែង​ដោយ​ហោះហើរ​យ៉ាង​ចម្លែក​នៅ​ជុំវិញ​អគារ​។​

​    ​ប៉ោង​ប៉ោង​នេះ​បានធ្វើ​ដំណើរ​តាម​បណ្តោយ​អគារ​បន្តិច​ម្តងៗ​ដោយ​សំដៅ​មក​អ្នក​កាន់​កាមេរ៉ា ដែល​វា​មិន​ដូច​ចលនា​អេ​លី​យ៉ូ​ម​ដែល​គេ​បញ្ចូល​ក្នុង​ប៉ោង​ប៉ោង ដែល​នេះ​បាន​នាំឱ្យ​មានការ​អះអាងថា ខ្មោច​កូនក្មេង​ជា​អ្នក​កាន់​ប៉ោង​ប៉ោង​នេះ​។​

​    ​នៅក្នុង​វីដេអូ គេ​ឃើញ​ប៉ោង​ប៉ោង​នេះ​បាន​ហោះ​ពី​ចម្ងាយ​បន្តិច​ម្តងៗ​ហាក់​កំពុង​មើល​ក្នុង​បន្ទប់​នីមួយ ប៉ុន្តែ​នៅពេល​បុគ្គលិក​មន្ទីរពេទ្យ​កុមារ​នាំគ្នា​អែ​ត​មើល វា​ស្រាប់តែ​បោះពួយ​តាម​ពួកគេ​រហូត​ចូលដល់​ក្នុង​បន្ទប់​។​

​    ​ឧប្បត្តិហេតុ​ក្នុង​វីដេអូ​នេះ​បានកើត​ឡើង​នៅ​មន្ទីរពេទ្យ​កុមារ Victor Vilela ក្នុង​ទីក្រុង Rosario ប្រទេស​អា​ហ្ស​ង់​ទីន​៕

 

ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់