1

Antoine Griezmann: ខ្ញុំមិនដែលស្អប់ Ronaldo ទេ

    ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Atletico Madrid កីឡាករ Antoine Griezmann បាន​អះអាងថា គាត់​គ្មានអ្វី​ក្រៅពី​ការគោរព​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid និង​បាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo នោះឡើយ​។​
​    ​
​    ​Ronaldo កាលពីពេល​ថ្មីៗ​នេះ បាន​បង្ហើប​ឱ្យដឹងថា Griezmann បាន​ប្រាប់​គាត់​ថា "​ស្អប់​គាត់​" ពេលដែល​ពួកគេ​បាន​ជួបគ្នា​ក្នុង​ទីក្រុង​ម៉ៃ​អា​មី ខណៈ​ឈប់សម្រាក​នា​រដូវក្តៅ​ក្នុង​តំបន់​អឺរ៉ុប​កន្លងទៅនេះ ប៉ុន្តែ​ខ្សែប្រយុទ្ធ​អន្តរជាតិ​សញ្ជាតិ​បារាំង បានបញ្ជាក់​វា​យ៉ាងច្បាស់ ដែល​បានធ្វើឱ្យ​រឿង​មួយ​នេះ​គឺជា​រឿង​ដ៏​គួរឱ្យ​អស់សំណើច​មួយ​។​

​    ​Griezmann បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ L'Equipe ថា "Ronaldo អាច​ហៅ​បាន​ថា​ជា​អ្នកជិតខាង​របស់ខ្ញុំ ហើយ​គាត់​ដើរកាត់​ផ្ទះ​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​។ យើង​តែងតែ​ស្វាគមន៍​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ​កាលពី​ឆ្នាំមុន​។ ខ្ញុំ​មិន​រស់នៅ​ឆ្ងាយ​ប៉ុន្មាន​ពី​គាត់​ទេ ប៉ុន្តែ​យើង​មិនសូវ​ជួបគ្នា​ញឹកញាប់​ដូច​មុន​។ ប៉ុន្តែ​យើង​បាន​ជួបគ្នា​នៅក្នុង​រដូវក្តៅ​នេះ​ក្នុង​ទីក្រុង​ម៉ៃ​អា​មី​។ ខ្ញុំ​បាន​ស្ថិតនៅ​ថ្ងៃ​ឈប់សម្រាក​ជាមួយនឹង​ភរិយា​របស់ខ្ញុំ ហើយ​យើង​បាន​ជួប​ជាមួយ Cristiano នៅក្នុង​ភោជនីយដ្ឋាន​មួយ​។ វា​ជា​រឿង​ចៃដន្យ​ណាស់​។ ខ្ញុំ​បាន​ទៅរក​គាត់​ដើម្បី​អបអរ​គាត់​សម្រាប់​ជ័យជម្នះ Euro 2016 របស់​ព័រ​ទុយ​ហ្គា​ល់ និង Champions League របស់​អធិរាជ​ស​"​។​

​    ​"​ខ្ញុំ​បាន​កំប្លែង​ថា​ខ្ញុំ​ស្អប់​គាត់ ដោយសារតែ​ខ្ញុំ​តែងតែ​ឈឺចាប់ បន្ទាប់ពី​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2016 ។ ប៉ុន្តែ​ជាក់ស្តែង​មិនមែន​អារម្មណ៍​ផ្សេង​អំពី​គាត់​ឡើយ ដោយសារតែ​គាត់​បាន​ផ្តួល​ខ្ញុំ​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ធំៗ​ចំនួន​ពីរ និង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់ hat-trick នៅឯ​ចុង​សប្តាហ៍​មុន​។ ខ្ញុំ​មានការ​គោរព​ច្រើន​សម្រាប់​គាត់​។ ប្រសិនបើ​ខ្ញុំ​នៅតែ​ជា​ក្មេងប្រុស​វ័យក្មេង​ម្នាក់ ខ្ញុំ​ប្រហែលជា​ប្រិយមិត្ត​ម្នាក់​របស់គាត់ ក៏ដូចជា​ខ្ញុំ​នឹង​ជា​ប្រិយមិត្ត​របស់ Lionel Messi, Neymar និង Paul Pogba"៕

 

ប្រភព៖ Goal

មតិយោបល់