Untitled 1

Zola ជឿថា Eden Hazard អាច​លេង​ស្មើ​កម្រិត​របស់ Messi បើ​រក្សាបាន​ទម្រង់​លេង​បច្ចុប្បន្ន​ឱ្យ​ស្ថិរ​

    ​វីរបុរស​របស់​តោ​ខៀវ Chelsea លោក Gianfranco Zola ជឿជាក់ថា Eden Hazard អាច​ឈានដល់​កម្រិត​កំពូល​មួយ​ដែល​គេ​ចាប់​មិន​ឈ្នះ​ដូច Lionel Messi ប្រសិនបើ​គាត់​អាច​បន្ត​ទម្រង់​លេង​ដូច​សព្វថ្ងៃ​ឱ្យបាន​នោះ​។​

​    ​អតីត​តារាបាល់ទាត់​អន្តរជាតិ​អ៊ីតាលី Zola បាន​ក្លាយទៅជា​និមិត្តរូប​ជាទី​ពេញចិត្ត​មួយ​នៅឯ​ទឹកដី Stamford Bridge អំឡុង​ការ​ចំណាយពេល​ចំនួន​ប្រាំពីរ​ឆ្នាំ​នៅ​ជាមួយ​ក្លឹប​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩៦-២០០៣ ប៉ុន្តែ​គាត់​គិតថា Hazard អាច​លេប​ត្របាក់​នូវ​ភាព​អស្ចារ្យ​ដែល​គាត់​ធ្លាប់បាន​សាង និង​ក្លាយទៅជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​របស់​ពិភពលោក​ទេ ដរាបណា​គាត់​មានបំណង​ដាក់​ការប្រឹងប្រែង​ធ្វើ​ការឱ្យ​ខ្លាំងក្លា​។​

​    ​បន្ទាប់ពី​ទទួលបាន​កិត្តិនាម​ជា​កីឡាករ​ល្អ​ប្រចាំឆ្នាំ​ក្នុង​រដូវ​កាល ២០១៤/១៥ តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ បាន​ជាប់គាំង​ទម្រង់ និង​មាន​បញ្ហា​កាយសម្បទា ហើយ​យ៉ាងណាក្តី​គាត់​ហាក់​ត្រឡប់​ទៅកាន់​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់ខ្លួន​វិញ​ក្រោម​ការដឹកនាំ​របស់លោក Antonio Conte ក្នុង​រដូវ​កាល​។ ជាមួយនឹង​គ្រាប់​បាល់​ចំនួន​ប្រាំពីរ​គ្រាប់​ដែល​គាត់​អាច​ស្វែង​រកបាន​នៅ​ដើមរដូវ​កាល​នេះ Hazard អាច​បំបែក​ភាពជាប់គាំង​របស់គាត់​ជាស្រេច​ពី​គ្រាប់​បាល់​សរុប​របស់គាត់​កាលពី​រដូវ​កាល​មុន ហើយ​នៅ​វ័យ ២៥​ឆ្នាំ Zola ដឹងថា​នឹង​នៅតែមាន​ពេលវេលា​ជាច្រើន​ទៀត​សម្រាប់​កីឡាករ​រូបនេះ​បន្ត​ភាព​រីកចម្រើន​ទៀត​។ ហើយ​គាត់​ជឿថា Hazard នឹង​លេង​ស្មើ​កម្រិត​របស់ Messi ប្រសិនបើ​រក្សា​ទម្រង់​លេង​សព្វថ្ងៃ​ឱ្យ​ជាប់លាប់​៕     ​

មតិយោបល់