adverise with khmeread 1

ប្រធាន​ក្រុម Chelsea និយាយថា ខ្ញុំ​អត់​ខ្វល់​ប្រសិនបើ​វា​ជា​គ្រាប់ Offside (មានវីដេអូ)

​ប្រធាន​ក្រុម​តោ​ខៀវ​បានចាប់ផ្តើម​ពី​ចំណុចសូន្យ​ទៅជា​វីរៈបុរស​ក្នុងពេល​តែមួយ​ប៉ព្រិចភ្នែក ដោយបាន​ស៊ុត​បញ្ចូល​ទីនា​ម៉ោង​បន្ថែម​បន្ទាប់ពី​ភ្លាត់​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​ក្នុងជំនួប​ជាមួយ​ក្រុម Everton នៅ​យប់មិញ​នេះ​។​

​កីឡាករ John Terry គឺជា​បុគ្គល​ម្នាក់​ដែលជា​ផ្នែក​មួយ​នៃ​ភាពចម្រូងចម្រាស​ក្នុងការ​ប្រកួត​នៅ​យប់មិញ បន្ទាប់ពី​រកបាន​សម្រេច​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី ៩៨ ក្នុង​តំបន់ Offside​។​

​គ្រូបង្វឹក​ក្រុម Everton លោក Roberto Martinez បាន​បញ្ចេញ​ឥរិយាបថ​ខឹងសម្បារ​យ៉ាងខ្លាំង​បន្ទាប់ពី​បញ្ចប់​ការប្រកួត ហើយ​លោក​និយាយ​ចោទ​ទៅលើ​អាជ្ញាកណ្តាល​ដែល​បាន​កាត់សេចក្តី​នៅក្នុង​ការប្រកួត​នេះ​ថា "​គាត់​ជា​អាជ្ញាកណ្តាល​ដែល​អន់​បំផុត​" ។

ប៉ុន្តែ​ប្រធាន​ក្រុម​តោ​ខៀវ​ហាក់បីដូចជា​មិន​អើពើ​ចំពោះ​រឿង​មួយ​នេះឡើយ ដោយ​រូបគេ​បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន Sky Sports ថា "​ខ្ញុំ​អត់​ខ្វល់​ព្រោះនេះ​ជា​គ្រាប់​បាល់​ដំបូង​សម្រាប់​ខ្ញុំ​នា​រដូវ​កាល​នេះ​។ វា​ជា​គ្រាប់​បាល់​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ពួកយើង​នៅតែ​មិនទាន់​ទទួលបាន​លទ្ធផល​បរា​ជ័យ​នៅឡើយ​ទេ ចាប់​តាំងតែ​ពី​គ្រូបង្វឹក​ថ្មី​បាន​ចូលមក​ដឹកនាំ​"​។

Terry បន្តទៀតថា "​ដើម្បី​រក្សា​សន្ទុះ​នេះ ជាធម្មតា​យើង​ត្រូវការ​បី​ពិន្ទុ យើង​មិន​សប្បាយ​ចិត្តនឹង​កន្លែង​ដែល​យើង​កំពុងស្ថិត​នៅក្នុង​លី​ក​នោះទេ​។ យើង​ត្រូវតែ​ចាប់ផ្តើម​ឈ្នះ​ការប្រកួត ប៉ុន្តែ​គ្រប់ការ​ប្រកួត​គឺ​សុទ្ធតែ​តឹង​ទាំងអស់ ហើយ​គ្រប់​គូប្រកួត​ទាំងអស់​ហាក់​បាន​បង្កើន​សមត្ថភាព​លេង​របស់​រៀងៗ​ខ្លួន​"៕ 

 

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់