adverise with khmeread Unnamed

ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ កម្លាំង​ប៉ូលិស ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​ចុះបង្ក្រាប​ករណី រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ ឯម អុល ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ ភូមិ​ចុង​កោះ ​សង្កាត់​ផ្សារឆ្នាំង​ កាលពី​ថ្ងៃទី​២៦ ​វិច្ឆិកា​ ២០១៦​ វេលា​ម៉ោង​១​កន្លះ​នាទី​រសៀល។​

    ប៉ូលិស​និយាយថា លទ្ធផល​បង្ក្រាប​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​ធី សុ​ធឿន ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​(​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​) មាន​មុខរបរ​កម្មក​រលី​សែង​នៅ​ផែ​ចុង​កោះ​។ ដកហូត​វត្ថុតាង​ថ្នាំ​ម្សៅ​ពណ៌​ស​ក្រាម ១ ​កញ្ចប់​តូច រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ចាត់ការ​បន្ត៕

adverise with khmeread

មតិយោបល់