adverise with khmeread Unnamed %283%29

ប៉ូលិស​ខណ្ឌទួលគោក​ប​ញ្ជូ​ន​ជនសង្ស័យ​ ​៣ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​ ៣ ​នាក់​នឹងត្រូវ​ប៉ូលិស​ខណ្ឌទួលគោក​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលា​ម៉ោង​ប្រហែល​៣ ​និង​២០​នាទី រសៀល​កន្លងទៅនេះ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​០៣​ នាក់​ជាក់ស្ដែង​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុង​មូលដ្ឋាន​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក និង​ដកហូត​បាន​វត្ថុតាង​ដូចជា ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១១ កញ្ចប់​តូច ​(​សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​) ថង់​សម្រាប់​ច្រក​គ្រឿងញៀន​ចំនួន ០៨ ថង់ និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត។

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះ អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ នៅ​ថ្ងៃស្អែក​នេះ៕

adverise with khmeread

មតិយោបល់