adverise with khmeread Image5

ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់ ​និង​ស្រាល​ ២ ​នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត​តូច​ថ្ងៃទី​២៦ ​វិច្ឆិកា ​២០១៦​ វេលា​ម៉ោង​៧​ និង​៤០​នាទី​យប់​នៅលើ​ផ្លូវជាតិ​លេខ​8​ គីឡូម៉ែត្រ​លេខ​ (35-36)​ ត្រង់ចំណុច​ភូមិ​ព្រៃ​ចាស់​ ឃុំ​វិហារ​សួ​គិ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ បណ្តាលឱ្យរ​បួស​ធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ ០១ ​គ្រឿង​ម៉ាក ​COROLA ​ធុន​ទេសចរណ៍ ពណ៌​ក្រហម​ពាក់​ស្លាកលេខ​ភ្នំពេញ ​2H-5223​ បើកបរ​ដោយ​ឈ្មោះ យ៉ាង គាំ​ហុង ​ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ​ ស្នាក់នៅ​រោងចក្រ ​7NG​ ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គិ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ យ៉ាង គាំ​ហុង​ មាន​អ្នករួមដំណើរម្នាក់​ឈ្មោះ​ លាវ ហៃ​មុង ​ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ​(​មាន​របួសស្រាល​)​។ ​អ្នក​ទាំង​២​ជា​ជន​ជាតិចិន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​មក​បុក​ម៉ូតូ​០១​គ្រឿង​ម៉ាក ​Honda ​ធុន ​C100​ កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាកលេខ ក​4626​កច​1​ បើកបរ​ដោយ​ឈ្មោះ ​ពាន ពុំ​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​នៅ​ភូមិ​ផ្ក​ធំ​ ឃុំ​រក្សា​ចំបក់ ​ស្រុក​គ្រគរ​ ខេត្ត​ពោធិ៍​សាត់ ជា​កម្មសិទ្ធិ​ឈ្មោះ ​ពាន​ ពុំ ដែល​បាន​បើកបរ​ក្នុងទិសដៅ​ពី​លិច​កើត របួសធ្ងន់​បញ្ជូន ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

    ករណីនេះ​បណ្តាលឱ្យ​រងគ្រោះ​០៣​នាក់ ក្នុងនោះ​របួសធ្ងន់ម្នាក់​ប្រុស ​និង​របួសស្រាល​០២​នាក់​ប្រុស​។​ ខូចខាត​សម្ភារៈ ០២ ​គ្រឿង​រថយន្ត ​០១​ គ្រឿង​ខូចខាត​ស្រាល ​និង​ម៉ូតូ​០១​គ្រឿង​ខូចខាត​ស្រាល​។​

    ប៉ូលិស​បញ្ជាក់ថា មូលហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បើក​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។​ អ្នកបើកបរ​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការនគរបាល​ស្រុក​។​ ចំណែក​វត្ថុ​ង​តាង​ទាំងពីរ​ត្រូវបាន​យកមក​រក្សាទុក​នៅ​នៅ​អធិការ​ប៉ូលិស​ស្រុក​៕

adverise with khmeread

មតិយោបល់