កណ្តាល ៖ ប៉ូលិសស្រុកខ្សាច់កណ្តាលបានបើកការស្រាវជ្រាវ និងបង្ក្រាប ការចាប់ខ្លួនបុរសម្នាក់តាមដីការបស់សាលាដំបូង ខេត្តកណ្ដាលនៅថ្ងៃទី២៧ វិច្ឆិកា ២០១៦ វេលាម៉ោង១០ និង៣០ នាទីព្រឹកមិញនៅចំណុច ភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ ដន ដេត ហៅ ដន ស៊ីដេត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅ ភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការចាប់ខ្លួនយោងតាមដីកាលេខ៣៤៤ដកបចខ/១៦ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ ករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី៕
